+855 16 757 168     samnob@keiladaily.com
KD Logo

ថៃមានកីឡាករទី១ក្នុងពេលជាង៦០ឆ្នាំចុងក្រោយដែលនឹងចូលប្រកួត Formula One ឆ្នាំក្រោយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 635

ក្រុម Toro Rosso ដែលមានម្ចាស់រួមគ្នាជាមួយ Red Bull បានចុះកិច្ចសន្យាជាមួយកីឡាករ Alexander Albon សម្រាប់ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Formula One រដូវកាល២០១៩។

Albon ជាកីឡាករថៃកើតនៅអង់គ្លេស។ ដូច្នេះនៅឆ្នាំក្រោយនឹងមានកីឡាករកើតនៅអង់គ្លេស៤នាក់ប្រកួតប្រណាំងកាំជ្រួចវាលរាបនេះ។

Albon វ័យ២២ឆ្នាំកើតនៅឡុងុដង ប៉ុន្តែបើកបរតំណាងឱ្យថៃ។ គេចូលរួមជាមួយកីឡាករជើងថ្មី Lando Norris នៅ McLaren និង George Russell នៅ Williams និងជើងឯក៥សម័យ Lewis Hamilton នារដូវកាលក្រោយ។

កីឡាករ​ដែល​មាន​ឪពុក​ជនជាតិ​អង់គ្លេស​និង​ម្ដាយ​ថៃ ទទួលបានឱកាសទី២ពី Red Bull បន្ទាប់ពីត្រូវបានទម្លាក់ចេញពីកម្មវិធីអ្នកបើកបររបស់ពួកគេក្នុងឆ្នាំ២០១២។ គេជំនួសកីឡាករនូវែលហ្សេឡង់ Brendon Hartley នៅ Toro Rosso។

Albon និយាយថាវាជាអារម្មណ៍ដ៏មហស្ចារ្យពេលដឹងថាគេបានចូលប្រកួត Formula 1 ឆ្នាំក្រោយ។

Albon នឹងក្លាយជាកីឡាករថៃទី១ដែលប្រកួតនៅ F1 បន្ទាប់ពីព្រះអង្គម្ចាស់ Bira ក្នុងទសវត្សរ៍១៩៥០៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖