+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកបើកបរស្ត្រី ធ្វើតេស្តរថយន្ត Formula E នៅអារ៉ាប៊ីសាអ៊ូឌីត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 471

នៅថ្ងៃបន្ទាប់ពីការប្រណាំង Formula E លើកដំបូងប្រចាំរដូវកាល មានអ្នកបើកបរជាស្ត្រី៩នាក់ជាកីឡាការិនី Formula Three ជនជាតិអង់គ្លេស ហុល្លង់ អេស្ប៉ាញ និងកូឡុំប៊ី បានសាកល្បងបើកបររថយន្តប្រណាំងអេឡិចត្រូនិចនៅលើទីលានប្រណាំងផ្លូវការរបស់អារ៉ាប៊ីសាអ៊ូឌីត។

កាលពីថ្ងៃអាទិត្យម្សិលមិញ មាន១១ក្រុមសាកល្បងតេស្តលើទីលាន Al Diriyah ក្បែររាជធានី Riyadh ដោយកីឡាការិនី៩នាក់ចាប់ដៃគូជាមួយបុរសៗក្នុងក្រុមហ្គារ៉ាសដើម្បីសាកប្រណាំងលើទីលានផ្លូវការ។

គំនិតផ្ដួចផ្ដើមនេះគឺដើម្បីស្វាគមន៍កីឡាករ Formula E ជនជាតិប្រេស៊ីល Felipe Massa ដែលជាកីឡាករជើងចាស់របស់ Formula One ដែលបានបញ្ចប់ការប្រណាំងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។

ការប្រណាំងលើកដំបូងរបស់ Massa ក្នុង Formula E បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៤ ខណៈ Antonio Felix da Costa ជាជើងឯក ខណៈកីឡាករការពារជើងឯក Jean Eric Vergne បានចំណាត់ថ្នាក់លេខ២៕

ប្រែ​សម្រួល​៖ ប៊ុនតឺម
ប្រភព​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖