+855 16 757 168     samnob@keiladaily.com
KD Logo

អុកចត្រង្គ គ្រោង​បើកការ​ប្រកួតអបអរ​ខួប​បង្កើត​សហព័ន្ធ ​លើកដំបូង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 328


ដោយ​បន្ថែម​លើកម្មវិធី​ការ​ប្រកួត​ជ្រើសរើសជើងឯកថ្នាក់ជាតិ រួមទាំង​ព្រឹត្តិការណ៍សំខាន់ៗ​ ដូចជា​ អង្គរចង្ក្រាន្ត បុណ្យសមុទ្រ និង​បុណ្យទន្លេ ក្នុងឆ្នាំ​២០១៩នេះ ​សហព័ន្ធ​កីឡាអុកចត្រង្គកម្ពុជា គ្រោងនឹង​បើការ​ប្រកួតជ្រើសរើស​ជើងឯកក្លឹប​ ទូទាំងប្រទេសលើកដំបូង​ ដើម្បី​អបអរខួប​នៃការ​បង្កើតសហព័ន្ធ​កីឡាអុកចត្រង្គកម្ពុជា​របស់ខ្លួន។

កាលពីដើម​ខែ​មករា ឆ្នាំ​២០១៩ អគ្គលេខាធិការ សហព័ន្ធ​កីឡាអុកចត្រង្គកម្ពុជា លោក ឈាវ បូរ៉ា បញ្ជាក់ថា ព្រឹត្តិការណ៍​ប្រកួត​ដែលពុំធ្លាប់មាន សម្រាប់សហព័ន្ធ​មួយនេះ គ្រោងនឹង​ធ្វើឡើង​នា​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៩​ខាងមុខ ដែលជាការ​រំម្លឹក​ថ្ងៃនៃការ​បង្កើតសហព័ន្ធ​កីឡាអុកចត្រង្គ​កម្ពុជា​តែម្ដង។


ស្តេចអុកចត្រង្គអង្គរចង្ក្រាន្តពីរ​សម័យ​ ឆ្នាំ​២០១៤ និង​២០១៥ បន្ថែម​ថា ក្រៅពីការ​ចង់​រម្លឹកប្រវត្តិនិងថ្ងៃកំណើត​​នៃការ​បង្កើតសហព័ន្ធ​កីឡាអុកចត្រង្គ ក្នុងនោះសហព័ន្ធ​ក៏រំពឹងនឹង​​បញ្ជ្រាបកីឡាមរតកដូនតាមួយនេះ ទៅ​កាន់​យុវជន​ជំនាន់ក្រោយផង​ដែរ​​។



សូមជម្រាបថា អុកចត្រង្គបាន​បង្កើតជាសហព័ន្ធលើកដំបូង នា​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០១៧ ដែលទទួលស្គាល់ដោយ​គណកម្មាធិការជាតិ​អូឡាំពិកកម្ពុជា​។ ក្រោយ​កកើត​​ជា​សហព័ន្ធ អុកចត្រង្គ បានរៀបចំការ​ប្រកួតជា​បន្តបន្ទាប់ ដូចជា ជើងឯកថ្នាក់ជាតិ ការ​ប្រកួត​អបអរ​បុណ្យសមុទ្រ និង​បុណ្យទន្លេ រួមទាំងពិធី​បុណ្យជាតិ​នានា​ផង​ដែរ​៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖