+855 16 757 168     samnob@keiladaily.com
KD Logo

ឯកឧត្ដម ស សុខា អំពាវនាវ៦ចំណុចដល់មន្ទីរអប់រំ យុវជន និងកីឡា ដើម្បីអភិវឌ្ឍវិស័យកីឡា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 389

ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡាឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ នៅព្រឹកថ្ងៃចន្ទទី៤ខែកុម្ភៈនេះ ឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់មន្ទីរអប់រំ យុវជន និងកីឡា ចំនួន៦ចំណុចដើម្បីអភិវឌ្ឍវិស័យកីឡាក្នុងប្រទេសកម្ពុជាយើង។

ចំណុចទាំង៦នោះរួមមាន៖

១. មន្ទីរត្រូវរៀបចំផែនការសកម្មភាព​ឱ្យ​បានគត់មុត។

២. សហការជាមួយសហព័ន្ធនានា ដើម្បីចុះបណ្ដុះបណ្ដាលជំនាញកីឡា។

៣. គ្រប់គ្រងវត្តមានគ្រូកីឡា និងការអនុវត្តម៉ោងកីឡាតាមសាលាអោយបានជាប់លាប់ និងជាក់លាក់។

៤. ធ្វើរបាយការណ៍ជូនក្រសួង​ឱ្យ​បានទៀងទាត់ ដើម្បីក្រសួងតាមដានការអនុវត្ត វាយតម្លៃ និងដាក់ទិសដៅប្រកដដោយប្រសិទ្ធភាព។

៥. រៀបចំការប្រកួតកីឡាគ្រប់ប្រភេទ ដើម្បីពង្រឹង ពង្រីកសមត្ថភាព គុណភាព និងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣។

៦. រួមគ្នាជាពហុវិស័យ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាទាំងថ្នាក់ខេត្ត ជាតិ និងអន្តរជាតិ។

គួរដឹងថា ឯកឧត្ដម ស សុខា ជាអ្នកស្រលាញ់វិស័យកីឡាដ៏ខ្លាំងក្លាម្នាក់។ ក្រៅ​តែ​ពី​សកម្ម​ក្នុងការ​ចុះ​បំពេញ​តួនាទី​ជា​មន្ត្រី​រាជការ​ក្នុង​វិស័យ​អប់​រំ​និង​កីឡា ឯកឧត្ដម មានក្លិបកីឡាអាជីពចំនួន២គឺក្លិបកីឡាបាល់ទះវិសាខា និងក្លិបកីឡាបាល់ទាត់វិសាខា ដែលបណ្ដុំទៅដោយកីឡាករល្អៗលំដាប់ជម្រើសជាតិ។ ថ្មី​ៗ​នេះ ភរិយា​របស់​ឯកឧត្ដម គឺ​លោក​ជំទាវ កែ សួនសុភី ត្រូវ​បាន​តែងតាំងជា​ប្រធាន​ក្លិប​បាល់ទាត់​វិសាខា​៕


ដោយ៖ សានីត
រូបថត៖ ផ្ដល់ឱ្យ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖