+855 16 757 168     samnob@keiladaily.com
KD Logo

ក្រសួងអប់រំ នឹងចាត់វិធានការតាមដានសហព័ន្ធអសកម្មមុនសម្រេចបញ្ចូលក្នុងស៊ីហ្គេម ២០២៣

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 431

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡា នាព្រឹកថ្ងៃទី០៥ កុម្ភៈ ថា ក្រសួង នឹងតាមដានបណ្តាសហព័ន្ធមួយចំនួនដែលអសកម្មដើម្បីចាត់វិធានការមុនសម្រេចបញ្ចូលប្រភេទកីឡាទាំងនោះនៅស៊ីហ្គេម២០២៣ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។


រដ្ឋលេខាធិការដដែលសង្កត់ធ្ងន់ថា ក្រសួងនឹងទាមទារសហព័ន្ធនីមួយៗធ្វើរបាយការណ៍ជាក់លាក់ ស្តីពីការរៀបចំផែនការមេក្នុងការអភិវឌ្ឍកីឡារបស់ខ្លួនក្នុងមួយឆ្នាំៗ ដើម្បីក្រសួងត្រួតពិនិត្យល្អិតល្អន់ មុនឈានដល់ការម្រេចនៅដាក់បញ្ចូលក្នុងកីឡាស៊ីហ្គេម២០២៣ ដែលកម្ពុជាត្រៀម ធ្វើម្ចាស់ផ្ទះ។

ក្នុងគោលដៅឆ្ពោះទៅស៊ីហ្គេម ២០២៣ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន ស្នើដល់អគ្គនាយកដ្ឋានកីឡា ត្រូវរៀបចំសិក្ខាសាលាគោលមួយជាចាំបាច់ ដែលសិក្ខាសាលានោះ នឹងផ្តោតលើយុទ្ធវិធីក្នុងការត្រៀមខ្លួន រៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម នាឆ្នាំ២០២៣។ ឯកឧត្តម រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នៅសល់ពេលត្រឹម៥ឆ្នាំទៀត ដូច្នះភាគីពាក់ព័ន្ធគួរដុតដៃ ដុតជើង ធ្វើយ៉ាង បំពេញរាល់ចំណុចខ្វះខាតឈានដល់កែតម្រូវរកភាពជោគជ័យនៅស៊ីហ្គេម២០២៣។


គួរបញ្ជាក់ថា នេះ ជាឆ្នាំទី១ ដែលក្រសួអអប់រំ យុវជន និងកីឡា បានតរៀបចំ កិច្ចប្រជុំ បូកសរុយការងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំ២០១៧ ២០១៨ និងលើទិសដៅឆ្នាំ ២០១៩ ដោយការមានចូលរួម ពីបណ្តាមន្ត្រីជាន់ខ្ពស់ក្នុងសហព័ន្ធ កីឡានីមួយផងដែរ៕


ប្រភព ៖ PNN Sports facebook

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖