+855 16 757 168     samnob@keiladaily.com
KD Logo

មេដាយអូឡាំពិក២០២០នៅជប៉ុនផលិតពីការកែច្នៃកាកសំណល់អេឡិចត្រូនិច

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 819

មេដាយទាំងអស់ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិក២០២០ក្នុងរាជធានីតូក្យូប្រទេសជប៉ុន នឹងត្រូវបានផលិតពីការកែច្នៃឡើងវិញសំណល់(សំរាម)គ្រឿងអេឡិចត្រូនិកចាស់ៗដែលប្រជាជនជប៉ុនឈប់ប្រើ។

គម្រោងនេះបានចាប់ផ្ដើមក្នុងឆ្នាំ២០១៧ដើម្បីប្រមែប្រមូលសំណល់ជាគ្រឿងអេឡិចត្រូនិច រួមទាំងស្មាតហ្វូននិងលែបថប។

គោលដៅគឺប្រមូលឱ្យបានមាស៣០.៣គីឡូក្រាម ប្រាក់៤,១០០គីឡូក្រាម និងសំរឹទ្ធ២,៧០០គីឡូក្រាម ដោយប្រមូលពីការបរិច្ចាគរបស់ប្រជាជន និងក្រុមហ៊ុននានា។

អ្នករៀបចំកម្មវិធីនិយាយថាពួកគេកំពុងស្ថិតលើផ្លូវឆ្ពោះទៅដល់ការសម្រេចជោគជ័យក្នុងខែមីនា។

កាលពីខែមិថុនាឆ្នាំមុន អ្នករៀបចំកម្មវិធីប្រាប់ថាបរិមាណសំរឹទ្ធត្រូវបានប្រមូលគ្រប់ហើយ ខណៈមាសប្រមូលបាន៩០% និងប្រាក់បាន៨៥%គិតត្រឹមខែតុលាឆ្នាំ២០១៨។

ការរចនាមេដាយសម្រាប់អូឡាំពិកនិងប៉ារ៉ាឡាំពិក២០២០នឹងត្រូវបានបង្ហាញឱ្យឃើញនៅក្នុងឆ្នាំ២០១៩នេះ។

សូមរំឭកថាកាលអូឡាំពិក២០១៦នៅប្រេស៊ីល មេដាយប្រាក់និងសំរឹទ្ធចំនួន៣០%ត្រូវបានផលិតពីការកែច្នៃឡើងវិញពីសម្ភារៈផ្សេងៗ៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖