+855 16 757 168     samnob@keiladaily.com
KD Logo

បាត់ដំបង សៀមរាប និងព្រះសីហនុ ជាខេត្តគោលដៅអភិវឌ្ឈហែលទឹក ក្នុងឆ្នាំ២០១៩

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 255

មន្ត្រីជាន់ខ្ពស់សហព័ន្ធខ្មែរកីឡាហែលទឹកបានបង្ហើបថា សហព័ន្ធខ្លួនបាននឹងកំពុងសម្លឹងឃើញខេត្តចំនួន៣ រួមមាន ខេត្តព្រះសីហនុ សៀមរាប និងបាត់ដំបងជាគោលដៅថ្មីសម្រាប់ឆ្នាំ២០១៩ ក្នុងការស្តារ និងអភិវឌ្ឈវិស័យកីឡាហែលទឹកនៅខេត្តគោលដៅទាំងនោះ។


ថ្លែងក្រោយពិធីបិទវគ្គគ្រូបង្វឹកថ្នាក់ជាតិលើកទី២ ឆ្នាំ២០១៩ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បានគូសបញ្ជាក់ថា ខេត្តគោលដៅទាំង៣នោះ អាចនឹងមានសក្តានុពលល្អប្រសើរ ដូច្នះហើយទើបសហព័ន្ធ ដាក់ក្តីរំពឹងថា ខេត្តទាំង៣នោះ ក្នុងការផលិតធនធានគ្រូបន្ថែម រួមទាំងហេដ្ឋារចនាសម្ព័ន្ធផងដែរ។

នៅចាំបានថា នៅចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩នេះ សហព័ន្ធខ្មែរកីឡាហែលទឹក បាននឹងកំពុងស្តារជួសជុល និងសាងសង់អាងហែលទឹកចំនួន២ ដែលមានគម្រោងចំណាយយខ្ទង់លានដុល្លារ។ អាងទី១ត្រូវបានស្តារ និងជួសជុលស្ថិតក្នុងបរិវេណពហុកីឡដ្ឋានជាតិ ខណៈអាងខ្នាតតូចមួយទៀត ត្រូវបានសាងសង់ឡើងនាទឹកដីនៃខេត្តកណ្តាល។


គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៩នេះ សហព័ន្ធខ្មែរកីឡាហែលទឹកក៏បានផលិតគ្រូបង្វឹកកម្រិតមូលដ្ឋាន ចំនួន៣០រូបបន្ថែមទៀតផងដែរ ដែលធនធានថ្មីនេះ បាននឹងកំពុងឆ្លើយតបទាំងស្រុង ទៅនឹងគម្រោងនៃផែនការមេ របស់សហព័ន្ធឆ្ពោះពង្រឹងធនធាននាពេលអនាគត៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖