+855 16 757 168     samnob@keiladaily.com
KD Logo

Monfils ផ្ដួល Wawrinka យកពាន Rotterdam Open

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 156

កីឡាករវាយកូនបាល់បារាំង Gael Monfils បានយកឈ្នះកីឡាករដែលមានការតាំងចិត្តមុតមាំ Stan Wawrinka ក្នុងវគ្គផ្ដាច់ព្រ័ត្រ Rotterdam Open ដោយពិន្ទុ៦-៣, ១-៦ និង ៦-២ ហើយលើកពានជាលើកដំបូងតាំងពីខែមករាឆ្នាំ២០១៨មក។

ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Rotterdam Open លើកដំបូងតាំងពីឆ្នាំ២០០៨មករបស់កីឡាករដែលគ្មានចំណាត់ថ្នាក់ក្នុងកម្មវិធីទាំងពីររូបនេះ Monfils បានប្រើពេល៣៦នាទីដើម្បីផ្ដួលគូប្រកួតជនជាតិស្វ៊ីសក្នុងសិតទី១។

អតីតជើងឯក Grand Slam ៣សម័យ ដែលលេងវគ្គផ្ដាច់ព្រ័ត្រលើកដំបូងរបស់ខ្លួនតាំងពីឆ្នាំ២០១៧មកនោះ វាយបកវិញក្នុងសិតទី២ ប៉ុន្តែមានការលំបាកក្នុងការរក្សាការប្រជែងជាមួយ Monfils ក្នុងសិតទី៣។

ថ្វីបើបានឈ្នះហ្គេមទី១ក្នុងសិតកាត់សេចក្ដី ប៉ុន្តែ Wawrinka ត្រូវបាន Monfils ផ្ដួលនៅសិតទី៣ជាមួយចង្វាក់ចេញសេវាយ៉ាងល្អ។

នេះជាការឈ្នះជើងឯកលើកទី៨ក្នុងអាជីព Monfils ដែលជាជើងឯករង Rotterdam Open ឆ្នាំ២០១៦៕

ប្រែ​សម្រួល​៖ ប៊ុនតឺម
ប្រភព​&​រូបថត​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖