+855 16 757 168     samnob@keiladaily.com
KD Logo

ក្រសួងមហាផ្ទៃ ឈរចំណាត់ថ្នាក់លេខ១ ការប្រកួត សូហ្វតិន្នីស ជើងឯកថ្នាក់ជាតិ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 193


បន្ទាប់ពី ឆ្លងកាត់ការប្រជែងយ៉ាងស្វិតស្វាញ អស់រយៈពេល ៤ថ្ងៃ ក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិកីឡាសូហ្វតិន្នីស ឆ្នាំ២០១៩ ក្លឹបក្រសួងមហាផ្ទៃ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិ នៃក្រសួងមហាផ្ទៃ បន្តក្រសោបចំណាត់ថ្នាក់លេខ១ ក្រោយដណ្ដើមមេដាយ១៧គ្រឿង ពោលគឺ មេដាយមាស៤ ប្រាក់៤ និងសំរឹទ្ធ៩ ពី ព្រឹត្តិការណ៍ថ្នាក់ជាតិមួយនេះ។


ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចាត់ទុកការឈ្នះមេដាយច្រើន ពីព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ ឆ្នាំ២០១៩ គឺផ្តើមចេញកិច្ចខំប្រឹងប្រែងរបស់អង្គភាពកីឡាក្រសួងមហាផ្ទៃ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡា សូហ្វតិន្នីសកម្ពុជា ដែលតែងតែជម្រុញ និងលើកទឹកចិត្ត កីឡាករ កីឡាការិនី រហូតប្រជែងបានជោគជ័យដ៏ធំធេងមួយនេះ។ ឯកឧត្តមប្រធានអង្គភាព សង្គត់ធ្ងន់ថា គម្លាតជិតឬឆ្ងាយនៃការប្រជែងមេដាយកីឡាថ្នាក់ជាតិ ពីស្ថាប័ននិមួយៗ គឺត្រូវតែអាស្រ័យស្ថាប័នសាម៉ី បង្កើនការយកចិត្តទុកដាក់ និងបង្កើនការហ្វឹកហាត់ដល់អត្តពលិកខ្លួន ទើបអាចទទួលជោគជ័យបាន។


សូមរំឭកថា សម្រាប់ការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ ក្លិបក្រសួងមហាផ្ទៃបានឈរចំណាត់ថ្នាក់លេខ១ ក្រោយដណ្តើមបានមេដាយមាស៤ ប្រាក់៤ និងសំរឹទ្ធ៩ ខណៈក្រសួងការពារជាតិឈរលេខ២ ក្រោយឈ្នះមេដាយមាស២ ប្រាក់៣ រីឯអគ្គស្នងការនគរបាលជាតិឈរលេខ៣ បន្ទាប់ឈ្នះមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ៤។ ក្រៅពីនេះ ខេត្តកំពង់ស្ពឺបានមេដាយមាស១ និងសំរឹទ្ធ១, កំពង់ឆ្នាំង ប្រាក់១ និងសំរឹទ្ធ២ និងខេត្តព្រៃវែង សំរឹទ្ធ១។


គួរបញ្ជាក់ថា ការប្រកួតជ្រើសរើសថ្នាក់ជាតិ ឆ្នាំ ២០១៩ ប្រព្រឹត្តិទៅ កាលពីថ្ងៃទី ៥ មីនា និងបញ្ចប់ថ្ងៃទី ៩ មីនា ការប្រកួតឆ្នាំនេះមានកីឡាករកីឡាការិនីចំនួន៨០នាក់មកពី៧ក្លិប-សមាគមចូលរួមដូចជាក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ក្រសួងការពារជាតិ អង្គការមិត្តសម្លាញ់ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តព្រៃវែង៕ 

រូបភាព ៖ អង្គភាពកីឡានគរបាលជាតិកម្ពុជា

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖