+855 16 757 168     samnob@keiladaily.com
KD Logo

McGregor ត្រូវបានចាប់ខ្លួននៅអាមេរិកដោយសារបោកកម្ទេច​ទូរសព្ទអ្នកគាំទ្រដែលព្យាយាមថតរូបគេ

| 338

តារាគុនចម្រុះរបស់ UFC : Conor McGregor ត្រូវបានចាប់ខ្លួននៅ Miami សហរដ្ឋអាមេរិក ចំពោះការចោទថាបានបោកកម្ទេចទូរសព្ទរបស់អ្នកគាំទ្រម្នាក់នៅពេលគេព្យាយាមថតរូប។

ប៉ូលិសនិយាយថាកីឡាករជនជាតិអៀរឡង់រូបនេះកំពុងរងការចោទពីបទប្លន់ដោយប្រើហិង្សានិងបង្កបទល្មើសមជ្ឈឹម។

ហេតុការណ៍នោះបានកើតឡើងនៅពេលកីឡាករវ័យ៣០ឆ្នាំខាងលើចាកចេញពីសណ្ឋាគារ Fontainebleau Miami Beach នៅម៉ោង៥៖២០ ម៉ោងនៅ Miami។

របាយការណ៍ប៉ូលិសរៀបរាប់ថា McGregor បានទះទម្លាក់ទូរសព្ទពីដៃរបស់អ្នកគាំទ្រម្នាក់ពេលកំពុងព្យាយាមថតរូប McGregor រួចហើយ McGregor បានជាន់លើទូរសព្ទនោះជាច្រើនជើងដើម្បីកម្ទេចទូរសព្ទនោះ។

ទូរសព្ទនោះត្រូវបានរាយការណ៍ថាមានតម្លៃ១០០០ដុល្លារអាមេរិក។

សូមរំឭកថាឆ្នាំមុន តុលាការបានបង្គាប់ឱ្យ McGregor ចូលរៀនវគ្គគ្រប់គ្រងកំហឹងនិងធ្វើការងារសហគមន៍៥ថ្ងៃ ជាថ្នូរនឹងការទម្លាក់បទចោទចំពោះការវាយប្រហារលើរថយន្តដឹកគូប្រជែង UFC របស់គេ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖
UFC
Loading...