+855 16 757 168     samnob@keiladaily.com
KD Logo

ឆ្នោតកីឡាជាតិពង្រីកខ្លួនដល់ខេត្តកំពង់ឆ្នាំងក្នុងគោលដៅឆ្ពោះទៅស៊ីហ្គេម២០២៣ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 225


ឆ្នោតកីឡាជាតិដែលតែងតែរួមចំណែកខ្លាំងដល់កីឡាកម្ពុជាបានពង្រីកទីតាំងរបស់ខ្លួនដល់ទីរួមខេត្តកំពង់ឆ្នាំង និងបានដាក់ដំណើរការជាផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ដោយមានការចូលរួមពីឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC, ឯកឧត្តម ឈួរ ចន្ទឌឿ អភិបាលខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បញ្ជាក់នេះ ឆ្នោតកីឡាជាតិដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលមានជាង១០សាខាមកហើយនៅទូទាំងប្រទេស ដើម្បីស្វែងរកចំណូលឲ្យកាន់តែច្រើនដើម្បីជួយអភិវឌ្ឍដល់វិស័យកីឡាកម្ពុជា ជាពិសេសត្រៀមឆ្ពោះស៊ីហ្គេមឆ្នាំ២០២៣។

ថ្នាក់ដឹកនាំដដែលបន្ថែមថា ខេត្តកំពង់ឆ្នាំង ជាទីតាំងដ៏ល្អមួយអាចទាក់ទាញការគាំទ្រច្រើន ហើយការពង្រីកសាខាក៏ជាយុទ្ធសាស្ត្រមួយរបស់ NOCC ក្នុងការកៀរគរមូលនិធិជួយដល់វិស័យកីឡាជាតិ៕


សូមស្ដាប់ប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន ៖

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖