+855 16 757 168     samnob@keiladaily.com
KD Logo

៨០០ក្រុមចូលរួម​ប្រកួតជើងឯក​អេឡិចត្រូនិក ROS KH Cup 2019 អមដោយរង្វាន់សរុប១០០លានរៀល

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1343


អ្នកនិយមលេងកីឡាអេឡិចត្រូនិកចំនួន៨០០ក្រុម បានចូលរួមព្រឹត្តិការណ៍ ROS KH Cup 2019 ដែលធ្វើឡើងក្នុងកម្មវិធីពិព័រណ៍បច្ចេកវិទ្យាជាតិកោះពេជ្រ កាលថ្ងៃសៅរ៍ ទី១៦ ខែមីនា។


លោក លន់ សាមឌី អគ្គលេខាធិការនៃហព័ន្ធកីឡាអេឡិចត្រនិកកម្ពុជា ឲ្យដឹងថា កម្មវិធីនេះរៀបចំឡើងដោយមានការសហការជាមួយ Developer របស់ Rule of Survivor ផ្ទាល់តែម្ដង ហើយអ្នកបច្ចេកទេសទាំងនេះនឹងតាមដានពីសក្ដានុពលអ្នកលេងនៅកម្ពុជា និងជួយអភិវឌ្ឍវិស័យ​មួយនេះឲ្យកាន់តែរីកចម្រើនឡើង ស្របពេលប្រទេសក្បែរខាងកម្ពុជា មានថៃជាដើមនោះ ក៏មានការប្រកួតដែរ។


ថ្នាក់ដឹកនាំដដែលបន្ថែមថា developer របស់​ Rule of Survivor ក៏មានបំណងបង្កើតព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២០ ខាងមុខ។


គួរដឹងដែរថា ក្រុមនីមួយៗដែលបានចូលរួម  ROS KH Cup 2019 រដូវកាលទី១ មានសមាជិកចំនួន៤រូបក្នុងមួយក្រុម ជម្រុះរយៈពេល៣ថ្ងៃ យក៧៥ក្រុមទៅដណ្ដើមទៅប្រកួតវគ្គចែកពូលចុងក្រោយ នៅមជ្ឈមណ្ឌលកោះពេជ្រ។


លោក លន់ សាមឌី សង្កត់ធ្ងន់ដែរថា ព្រឹត្តិការណ៍ ROS KH Cup 2019 នេះក៏បញ្ជាក់ថា កម្ពុជាបានដើរទាន់សម័យទំនើបក្នុងពិភពកីឡាអេឡិចត្រូនិកផងដែរ៕



អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖