+855 16 757 168     samnob@keiladaily.com
KD Logo

ប្រធានគណៈកម្មាធិការអូឡាំពិកជប៉ុនចុះចេញពីតំណែងខណៈមានការចោទថាពុករលួយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 501

ប្រធានគណៈកម្មាធិការអូឡាំពិកជប៉ុន (JOC) លោក Tsunekazu Takeda បានប្រកាសលាលែងពីតំណែង បន្ទាប់ពីមានការចោទថាបានប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធនឹងការឈ្នះសិទ្ធិរបស់ជប៉ុនក្នុងការធ្វើម្ចាស់ផ្ទះអូឡាំពិក២០២០។

រដ្ឋអាជ្ញាបារាំងកំពុងស៊ើបអង្កេតលើលោក Tsunekazu Takeda ជុំវិញការអះអាងថាប្រាក់២លានអឺរ៉ូត្រូវបានបង់ជាសំណូកដើម្បីធានាឱ្យជប៉ុនឈ្នះការដេញថ្លៃធ្វើម្ចាស់ផ្ទះអូឡាំពិក២០២០។

ទីក្រុងតូក្យូបានឈ្នះសិទ្ធិធ្វើម្ចាស់ផ្ទះអូឡាំពិក២០២០កាលពីឆ្នាំ២០១៣ ដោយបានផ្ដួលទីក្រុង ម៉ាឌ្រីដ របស់អេស្ប៉ាញ និង អ៊ីស្តង់ប៊ុល របស់ទួរគី។

លោក Takeda បាននិយាយថា៖ “ខ្ញុំមិនជឿថាខ្ញុំបានប្រព្រឹត្តអ្វីខុសច្បាប់ឡើយ។ ខ្ញុំឈឺចាប់នៅពេលរងការចោទបែបនេះ ប៉ុន្តែខ្ញុំជឿថាវាជាទំនួលខុសត្រូវរបស់ខ្ញុំដើម្បីបម្រើការងារក្នុងរយៈពេលចុងក្រោយនៃអាណត្តិរបស់ខ្ញុំ”។

រាជរដ្ឋាភិបាលជប៉ុនតែងតែទទូចថាការដេញថ្លៃរបស់តូក្យូសម្រាប់សិទ្ធិធ្វើម្ចាស់ផ្ទះអូឡាំពិក២០២០គឺស្អាតស្អំ។ បន្ថែម​លើ​នេះ ជប៉ុន​បញ្ជាក់​ថា​ការ​បង់​ប្រាក់​នោះ​គឺ​ជា​ការ​បង់​ដោយ​ស្រប​ច្បាប់​សម្រាប់​សេវា​កម្ម​ប្រឹក្សា​យោបល់​។

លោក Takeda ជាអតីតអត្តពលិកម្នាក់ដែលបានចូលរួមប្រកួតអូឡាំពិក១៩៧២និង១៩៧៦។ លោកបានជាប់ឆ្នោតជាប្រធានគណៈកម្មាធិការអូឡាំពិកជប៉ុនក្នុងឆ្នាំ២០០១។ តែពេលនេះលោកបានប្រកាសថាលោកនឹងមិនឈរឈ្មោះបោះឆ្នោតទៀតឡើយ៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖