+855 16 757 168     samnob@keiladaily.com
KD Logo

ប្រធានសហព័ន្ធវាយសីកម្ពុជាផ្ដល់អនុសាសន៍ដល់សមាគម-ក្លិបដើម្បីពង្រឹងខ្លួនកាន់តែខ្លាំង 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 154

ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានលើកឡើងនូវអនុសាសន៍មួយចំនួនយ៉ាងដល់សមាគម-ក្លិបនានាដែលជាចំណុះដើម្បីពង្រឹងខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពដើម្បីស្វែងរកជ័យជម្នះបន្ថែមទៀតក្នុងឆ្នាំ២០១៩នេះ។


ប្រមុខសហព័ន្ធថ្លែងបែបនេះក្នុងមហាសន្និបាតប្រចាំឆ្នាំដើម្បីបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅ២០១៩ កាលថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួម ថ្នាក់ដឹកនាំជាច្រើនរូបទៀត និងកីឡាករ កីឡាការិនី មកពីក្លិប-សមាគមទូទាំងប្រទេស។

ឯកឧត្តម លី កុសល លើកឡើងថា សមាគម ក្លិបនីមួយៗត្រូវពង្រឹងការដឹកនាំ ដោយមានតម្លាភាព, ទទួលខុសត្រូវ, ដាក់ផែនការ, តាមដានការអនុវត្តរបស់កីឡាករ កីឡាការិនី ព្រមទាំងបង្កើនការប្រកួត ជាពិសេសនៅក្រៅស្រុក និង ប្រឹងប្រែងកៀរគររក sponsor ផងដែរ។ ជាមួយគ្នានេះឯកឧត្តមក៏អំពាវឲ្យមានការរឹតចំណងសាមគ្គីភាពកាន់តែស្អិតរមួតរវាងសហព័ន្ធ និងក្លិប-សមាគមជាចំណុះផងដែរ។


ក្នុងអង្គមហាសន្និបាតនោះ សហព័ន្ធក៏បានប្រកាសតែងតាំងលោកឧកញ៉ា អឹមភ័ណ្ឌ សុផល ជាទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុករកអ្នកឧបត្ថម្ភគាំទ្រ ខណៈលោក សុខ ប៉ាង ទទួលបានការគាំទ្រជាសមាជិកប្រតិបត្តិថ្មីជំនួសលោក ស្ដើង ជា។ 

សហព័ន្ធកីឡាវាយសីកម្ពុជា ក៏បានប្រកាសពីចំណាយចំណូលប្រចាំឆ្នាំ២០១៨ និងសមិទ្ធផលនានា។ ចំពោះទិសដៅនៅឆ្នាំ២០១៩ សហព័ន្ធបញ្ជូនកីឡាករ កីឡាការិនីទៅប្រកួតនៅឡាវ, ឥណ្ឌូនេស៊ី និងហ្វឹកហាត់នៅម៉ាឡេស៊ី ព្រមទាំងគម្រោងបញ្ជូនមន្ត្រីទៅចូលរួមវគ្គបណ្ដុះបណ្ដាលនៅក្រៅប្រទេសថែមទៀតផង៕


អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ Cambodia Badminton Federation


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖