+855 16 757 168     samnob@keiladaily.com
KD Logo

Djokovic ទម្លាក់ Delbonis ហើយឡើងទៅវគ្គ១៦នាក់ចុងក្រោយ Miami Open

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 151

កីឡាករវាយកូនបាល់លំដាប់ទី១ពិភពលោក Novak Djokovic ត្រូវប្រើពេល៣សិតដើម្បីយកឈ្នះគូប្រកួត Federico Delbonis ដ៏មានឆន្ទៈ ដោយពិន្ទុ៧-៥, ៤-៦ និង ៦-១ ក្នុងជុំទី៣ Miami Open ថ្ងៃចន្ទម្សិលមិញ។

ដូច Roger Federer មួយថ្ងៃមុននោះដែរ កីឡាករលំដាប់កំពូលក្នុងកម្មវិធី Djokovic ជួបនឹងការលំបាកក្នុងការប្រកួតទល់នឹងកីឡាករគ្មានចំណាត់ថ្នាក់ក្នុងកម្មវិធី មុនពេលទទួលបានជ័យជម្នះក្នុងពេល២ម៉ោង។

Delbonis ជាកីឡាករអាហ្សង់ទីនជំនាញដៃឆ្វេង និងមានចំណាត់ថ្នាក់ទី៨៣ពិភពលោក បានវាយបកការប្រកួតនៅសិតទី២ ប៉ុន្តែមិនអាចរក្សាគុណផលរបស់គេបាននៅសិតទី៣។

យោងតាម ATP Tour កំពូលកីឡាករជនជាតិស៊ែបខាងលើមានស្ថិតិប្រកួតឈ្នះ៣៦ដងនិងចាញ់៣ដងទល់នឹងគូប្រកួតមកពីអាហ្សង់ទីន។ ក្នុងចំណោមកីឡាករអាហ្សង់ទីន មានតែ Juan Martin del Potro ម្នាក់គត់ដែលធ្លាប់ឈ្នះ Djokovic តាំងពីឆ្នាំ២០០៧មកទល់ពេលនេះ។

នៅវគ្គ១៦នាក់ចុងក្រោយ Djokovic នឹងប្រឈមជាមួយកីឡាករលំដាប់ទី២២របស់កម្មវិធីមកពីអេស្ប៉ាញ Roberto Bautista Agut ដែលបានឈ្នះ៦-៤, ៦-៤ លើកីឡាករអ៊ីតាលី Fabio Fognini ដែលមានលំដាប់ទី១៥ក្នុងកម្មវិធី។

ដោយឡែក អ្នកការពារតំណែងជើងឯកក្នុងកម្មវិធីនេះ John Isner បានផ្ដួលកីឡាករអេស្ប៉ាញ Albert Ramos-Vinolas ដោយពិន្ទុ៧-៥ និង ៧-៦។ នៅជុំទី៤ Ramos-Vinolas នឹងជួបកីឡាករអង់គ្លេស Kyle Edmund ដែលបានទម្លាក់កីឡាករកាណាដា Milos Raonic ៦-៤ និង ៦-៤៕

ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖