+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកការពារជើងឯក John Isner រួមជាមួយ Borna Coric និង Felix ឡើងវគ្គ១/៤ Miami Open

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 122

កីឡាករការពារតំណែងជើងឯក John Isner បានឡើងទៅវគ្គ៨នាក់ចុងក្រោយពានរង្វាន់ Miami Open បន្ទាប់ពីយកឈ្នះ៧-៦ពីរសិតជាប់គ្នាលើជើងខ្លាំងអង់គ្លេស Kyle Edmund ខណៈ Nick Kyrgios ចាញ់ Borna Coric ៦-៤, ៣-៦, ២-៦។

នៅជុំបន្ទាប់ Coric នឹងជួបកីឡាករកាណាដា Felix Auger Aliassime ដែលបានផ្ដួលកីឡាករហ្សកហ្ស៊ី Nikoloz Basilashvili ៧-៦, ៦-៤ ហើយក្លាយជាកីឡាករដែលឡើងមកពីវគ្គជម្រុះដំបូងគេតាំងពីឆ្នាំ២០០៧មក ដែលបានឡើងទៅវគ្គ៨នាក់ចុងក្រោយនៅ Miami។

ចំណែក Isner នឹងប៉ះអ្នកឈ្នះរវាងជើងឯក៦សម័យ Novak Djokovic និងកីឡាករអេស្ប៉ាញ Roberto Bautista Agut។

Roger Federer នឹងតតាំងជាមួយកីឡាកររុស្ស៊ី Daniil Medvedev ៕

ប្រែ​សម្រួល​៖ រាជសម្ភារ
ប្រភព​&​រូបថត​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖