+855 16 757 168     samnob@keiladaily.com
KD Logo

Roger Federer ឈ្នះពានរង្វាន់ទី១០១ក្នុងអាជីពវាយកូនបាល់របស់ខ្លួន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 233

កំពូលកីឡាករវាយកូនបាល់ស្វ៊ីសវ័យ៣៧ឆ្នាំ Roger Federer បានផ្ដួលកីឡាកររបស់ម្ចាស់ផ្ទះអាមេរិក John Isner ៦-១ និង ៦-៤ ដើម្បីគ្រងជើងឯក Miami Open ជាលើកទី៤ និងជាការឈ្នះពានរង្វាន់លើកទី១០១ក្នុងអាជីពរបស់គេ កាលពីថ្ងៃអាទិត្យទី៣១ខែមីនា។

កីឡាករការពារជើងឯក Isner បានព្យាយាមតស៊ូក្នុងសិតទី២ប៉ុន្តែជួបការលំបាកដោយសារតែឈឺប្រអប់ជើងឆ្វេងរបស់គេ។

Federer បានស៊ីពិន្ទុពីការចេញសេវា៣ដងរបស់ Isner ក្នុងសិតទី១ដ៏ស្វាហាប់។ តែ Isner បានព្យាយាមវាយបកវិញក្នុងសិតទី២ រហូតបានស្មើពិន្ទុ៣-៣ និង៤-៤ មុនពេលទទួលរងការឈឺចាប់ក្នុងប្រអប់ជើងឆ្វេងរបស់គេបណ្ដាលឱ្យគេពិបាកក្នុងការបន្តព្យាយាមក្នុងការប្រកួត។

Federer បានឈ្នះ២ហ្គេមចុងក្រោយដើម្បីយកជ័យជម្នះ២សិតជាប់គ្នា។

សូមបញ្ជាក់ថា មានតែកីឡាករអាមេរិក Jimmy Connors ប៉ុណ្ណោះដែលបានឈ្នះជើងឯកឯកត្តជនច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ គឺចំនួន១០៩ដង៕

ប្រែ​សម្រួល​៖ សិរីមង្គល​
ប្រភព​&​រូបថត​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖