+855 16 757 168     samnob@keiladaily.com
KD Logo

Hamilton ឈ្នះ Bahrain Grand Prix ដោយសំណាង ខណៈ Leclerc ខូចម៉ាស៊ីននៅដំណាក់កាលចុងក្រោយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 120

ជើងឯកពិភពលោក៥សម័យ Lewis Hamilton ដណ្ដើមបានជ័យជម្នះ Bahrain Grand Prix ទាំងសំណាង សម្រាប់ក្រុម Mercedes កាលពីថ្ងៃអាទិត្យទី៣១ខែមីនា បន្ទាប់ពីរថយន្តរបស់ Charles Leclerc មានបញ្ហាម៉ាស៊ីននៅដំណាក់កាលចុងក្រោយដែលបានរារាំងកីឡាករវ័យក្មេងរូបនេះពីជ័យជម្នះលើកដំបូងក្នុងអាជីពនៅ Formula One។

កីឡាករជនជាតិម៉ូណាកូវ័យ២១ឆ្នាំដែលបានចាប់ផ្ដើមការប្រណាំងយ៉ាងល្អ បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៣។ Leclerc ត្រូវបានមើលឃើញថាទំនងក្លាយជាកីឡាករវ័យក្មេងបំផុតរបស់ Ferrari ដែលបានឈ្នះការប្រណាំងក្នុងការបើកបរលើកទី២របស់គេសម្រាប់ក្រុមអ៊ីតាលីមួយនេះទៅហើយ មុនពេលរថយន្តរបស់គេចាប់ផ្ដើមធ្លាក់ចុះកម្លាំងនៅជុំចុងក្រោយ។

Hamilton និងមិត្តរួមក្រុម Valtteri Bottas របស់គេធ្វើបានលឿនជាង LeClerc ចំនួន៤វិនាទីទាំង២នាក់ និងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១និងលេខ២។
ចំណែកកីឡាករអាល្លឺម៉ង់ Sebastian Vettel បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៥។

គួរដឹងដែរថានេះជាជ័យជម្នះលើកទី១របស់ Hamilton ក្នុងរដូវកាលថ្មីនេះ និងជាជ័យជម្នះសរុបលើកទី៧៤ក្នុងអាជីពរបស់គេ៕

ប្រែសម្រួល​៖ រាជសម្ភារ
ប្រភព&រូបថត៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖
Loading...