+855 16 757 168     samnob@keiladaily.com
KD Logo

Neuville ឈ្នះ Tour de Corse ក្រោយ Evans ធ្លាយកង់នៅដំណាក់កាលចុងក្រោយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 182

កីឡាករ Thierry Neuville របស់ក្រុម Hyundai បានឈ្នះការប្រណាំង Tour de Corse បន្ទាប់ពីកីឡាកររថយន្តរបស់ Elfyn Evans បានធ្លាយកង់នៅដំណាក់កាលចុងក្រោយ។

កីឡាករ Evans របស់ក្រុម M-Sport Ford បានដណ្ដើមបានការនាំមុខក្នុងតារាងដោយឈ្នះដំណាក់កាលទី១៣ ប៉ុន្តែការធ្លាយកង់បានបណ្ដាលឱ្យគេរបូតជ័យជម្នះដ្បិតត្រូវខាតពេលជាង១នាទី។

សរុបពិន្ទុជារួម កីឡាករវេលស៍ Evans ពេលនេះបានរអិលធ្លាក់ទៅលេខ៣ ដោយចាញ់ប្រៀប១នាទីនិង៦.៦វិនាទី ស្របពេលកីឡាករការពារជើងឯក Sebastien Ogier របស់បារាំងឡើងទៅលេខ២នៅពីក្រោម Neuville ចំនួន៤០.៣វិនាទី៕

ប្រែសម្រួល​៖ រាជសម្ភារ
ប្រភព&រូបថត​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖