+855 16 757 168     samnob@keiladaily.com
KD Logo

៦ប្រភេទកីឡាយុទ្ធសិល្ប៍ចម្រុះចូលរួមប្រកួតពានសម្ដេចក្រឡាហោម ស ខេង លើកទី២ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 211


ប្រភេទកីឡាយុទ្ធសិល្ប៍ចម្រុះចំនួន៦ដែលមានការ៉ាតេដូ, តេក្វាន់ដូ, យូដូ, សូរីនហ្ស៊ីកាំប៉ូ, ហាប់គីដូ និងវូស៊ូ បានបញ្ជូនកីឡាកររបស់ខ្លួនចូលរួមការប្រកួតដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០១៩ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមេសា នាស្នាក់ការអង្គភាពកីឡាក្រសួងមហាផ្ទៃ។


ឯកឧត្តម ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ ដែលជាអធិបតីក្នុងការប្រកួតនេះបានឲ្យដឹងថា គោលបំណងសំខាន់នៃការប្រកួតខាងលើ គឺដើម្បីដកស្រង់បច្ចេកទេស និងសម្លឹងមើលការវិវឌ្ឍរបស់កីឡាករនៅតាមប្រភេទកីឡាប្រយុទ្ធទាំង៦។


ឯកឧត្តម ជា ប៊ុនហេង រៀបរាប់បែបនេះ ៖”នេះជាផ្នែកមួយនៃសកម្មភាពកីឡាប្រចាំអង្គភាពក្រសួងមហាផ្ទៃ។ យើងធ្វើហ្នឹងឲ្យកីឡាករ កីឡាការិនី គាត់ខិតខំប្រឹងប្រែងហ្វឹកហាត់ជាបន្តបន្ទាប់។ កាលណាមានការប្រកួតអ៊ីចឹង មានការរីកចម្រើនបានខ្លះ បើមិនតិចក៏ច្រើនដែរ។ វាមិនមែនជាការប្រកួតស៊ីសាច់ហុតឈាមទេ គ្រាន់តែចង់រំឭកក្បាច់គុន ហើយយើងក៏មានការឧបត្ថម្ភ ថវិកា ដល់កីឡាករ កីឡាការិនី មន្ត្រីបច្ចេកទេសនៅមុនបុណ្យចូលឆ្នាំដែរ”។


សម្រាប់ចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស១គ្រឿង ប្រាក់រង្វាន់៨០ម៉ឺនរៀល, លេខ២ មេដាយប្រាក់មួយគ្រឿង ប្រាក់រង្វាន់៦០ម៉ឺនរៀល និងលេខ៣ បានមេដាយសំរឹទ្ធ ប្រាក់រង្វាន់៤០ម៉ឺនរៀល ខណៈលេខ៤ បានថវិកាមួយចំនួន។


ឯកឧត្តម ជា ប៊ុនហេង អះអាងថា សកម្មភាពបែបនេះនឹងត្រូវធ្វើឡើងបន្តបន្ទាប់ទៀតដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីរបស់ស្ថាប័នកីឡាចំណុះក្រសួងមហាផ្ទៃ ឈានទៅប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិនានា៕



អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖