+855 16 757 168     samnob@keiladaily.com
KD Logo

យុវជនហែលទឹក ៧០រូប ចូលរួមប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៦

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 120


កីឡាករ-ការិនី ហែលទឹកកម្ពុជា មកពី៥ក្លឹបទូទាំងប្រទេស ចូលរួមការប្រកួតកីឡាហែលទឹកដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៦ ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានមរតតេជោ កាលពីព្រឹកថ្ងៃទី ១១ មេសា ឆ្នាំ ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយន៍ឯក បណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្ដេចក្រឡាហោម ស ខេង និងជា ប្រធានអង្គភាពកីឡានគរបាលជាតិ។


ថ្លែងក្រោយបញ្ចប់ការប្រកួត អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី ចាត់ទុកការរៀបចំរបស់មហាផ្ទៃ ថាជាការរួមចំណែកដ៏ធំមួយ ក្នុងការជំរុញបន្ថែមដល់ការងារផលិតធនធានរបស់សហព័ន្ធ ក៏ដូចជាផ្ដល់ឱកាសដល់កីឡាករវ័យក្មេងកម្ពុជា បញ្ចេញសមត្ថភាពបន្ថែម លើការប្រកួតជើងឯកថ្នាក់ជាតិ និងពានសម្តេចតេជោផងដែរ។

ការប្រកួតកីឡាហែលទឹកដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៦ ឆ្នាំ២០១៩ មានអត្តពលិកចូលរួមចំនួន៧០រូប ក្នុងនោះកីឡាការិនីចំនួន១៩។ ឯវិញ្ញាសាមានចំនួន៤រួមមាន៖ វិញ្ញាសា ហែលកង្កែប ហែលមេអំបៅ ហែល៤របៀបឯកកត្តជន និងវិញ្ញាសាហែលផ្ងារ។


គួរបញ្ជាក់ថា ក្រសួងដែលប្រជែងបានមេដាយមាសច្រើនជាងគេ ក្នុងពានសម្តេចក្រឡាហោម សខេង លើកទី៦ ឆ្នាំនេះ គឺ ក្រសួងមហាផ្ទៃ ប្រជែងបានមាស៥ ក្រសួងសាធារណៈការនិងដឹកជញ្ជូន មាស៤ និងក្រសួងហិរញ្ញវត្ថុប្រជែងបានមេដាយមាសចំនួន ២ ៕

រូបភាព ៖ អង្គភាពកីឡានគរបាលជាតិកម្ពុជា

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖
Loading...