+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាករលំដាប់លេខ១ពិភពលោកចាញ់អ្នកលេខ១៤ ឯ Nadal ឡើងពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 335

កីឡាករវាយកូនបាល់លំដាប់ទី១ពិភពលោក Novak Djokovic បានរងបរាជ័យ ៦-៣, ៤-៦, ៦-២ ក្រោមថ្វីដៃកីឡាកររុស្ស៊ីលំដាប់ទី១៤ពិភពលោក Daniil Medvedev ក្នុងវគ្គ៨នាក់ចុងក្រោយ Monte Carlo Masters។ 


កីឡាករវ័យ៣១ឆ្នាំដែលជាអតីតម្ចាស់ពាននេះក្នុងឆ្នាំ២០១៣និង២០១៥ បានចាញ់ការប្រកួតដែលស៊ីពេល២ម៉ោងនិង២០នាទី។ 

នៅវគ្គ៤នាក់ចុងក្រោយ Medvedev ត្រូវប្រឈមកីឡាករស៊ែបម្នាក់ទៀតគឺ Dusan Lajovic ដែលមានលំដាប់ទី៤៨ពិភពលោក។ 

ដោយឡែក អ្នកការពារតំណែងជើងឯង Rafael Nadal ដែលកំពុងស្វែករកការលើកពាន Monte Carlo ជាលើកទី១២ បានវាយបកផ្ដួលកីឡាករលំដាប់ទី៣៥ពិភពលោក Guido Pella ៧-៦, ៦-៣។ 

គូប្រកួតបន្ទាប់របស់ Nadal ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺកីឡាករអ៊ីតាលី Fabio Fognini ដែលបានទម្លាក់កីឡាករក្រូអាត Borna Coric៕


ប្រែសម្រួល៖ គជសារ

ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖