+855 16 757 168     samnob@keiladaily.com
KD Logo

សាលាចំនួន៧ចូលរួម​ប្រកួត​គុនដាវពានរង្វាន់វេស្ទើន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 176


ឯកឧត្តម តែ ឡូរិន ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា បានឲ្យដឹងថា សាលាចំនួន៧បានចូលរួមការប្រកួតជើងឯកគុនដាវពានរង្វាន់វេស្ទើន កាលថ្ងៃព្រហស្បតិ៍ ទី​២៥ ខែមេសា ដែលមាន វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក, វិទ្យាល័យ ជាស៊ីម សាមគ្គី, វិទ្យាល័យ សម្ដេចហ៊ុនសែន ភ្នំពេញថ្មី, បឋមសិក្សា ទួលស្លែង, បឋមសិក្សា វត្តមហាមន្រ្ដី ,សាលារៀន ហូសាណា និងសាលារៀនវេស្ទើនអន្ដរជាតិ សរុបកីឡាការិនី៩នាក់ និងកីឡាករ៣៩នាក់។

ថ្នាក់ដឹកនាំដដែលបញ្ជាក់ថា គោលបំណងនៃការបង្កើតការប្រកួតនេះឡើងដើម្បីស្រូបទាញធនធានជាពិសេសយុវជន និងបំផុសសកម្មភាពនៅតាមគ្រឹះស្ថានអប់រំរដ្ឋ និងឯកជនទូទាំងប្រទេស។

ប្រធានសហព័ន្ធខាងលើសង្កត់ធ្ងន់ថា Fencing Western Cup គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកីឡាប្រភេទនេះនៅកម្ពុជា ហើយរំពឹងថា នៅពេលខាងមុខនឹងមានការចូលរួម​យ៉ាងច្រើន​ពី​សំណាក់កីឡាករ កីឡាការិនី ជាពិសេសនៅតាមបណ្ដាខេត្តនានា។


ជាលទ្ធផលពីការប្រកួតពេញមួយថ្ងៃលើវិញ្ញាសានារីឯកត្តជន គឺ កីឡាការិនី ប៉ែន ណារីតា មកពីសាលារៀនអន្តរជាតិវេស្ទើន ទទួលបានមេដាយមាស,  កីឡាការិនី សារ៉ុន វ៉ាន់វ៉ាឡុកា មកពីសាលាវេស្ទើន មេដាយប្រាក់ និងកីឡាការិនី វាសនា អាលីហ្សា មកពីសាលារៀន ហូសាណា និងកីឡាការិនី ស៊ា សុក្កតិកា ទទួល បានមេដាយសំរឹទ្ធដូចគ្នា។

សម្រាប់វិញ្ញាសាបុរសដាវធំឯកត្តជន គឺ កីឡាករ សាវឿន ស័កនុ មកពីវិទ្យាល័យសន្ធរម៉ុក បានមេដាយមាស, កីឡាករ ខឿន ទីម៉ា មកពីសាលារៀនហូសាណា បានមេដាយប្រាក់, កីឡាករ ភាស ប៉ារីស និងសុង លីហួត ដែលមកពីហូសាណា ដែរនោះ បានមេដាយសំរឹទ្ធ៕


អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖