+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាករក្រិក Tsitsipas ឈ្នះជើងឯកលើទីលានដីឥដ្ឋជាលើកដំបូង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 61

កីឡាករវាយកូនបាល់វ័យក្មេងក្រិកដ៏មានទេពកោសល្យ Stefanos Tsitsipas បានត្រៀមលក្ខណៈបានយ៉ាងល្អសម្រាប់ព្រឹត្តិការណ៍ French Open ដោយរូបគេឈ្នះជើងឯកលើទីលានដីឥដ្ឋជាលើកដំបូង បន្ទាប់ពីផ្ដួលកីឡាករ Pablo Cuevas ដោយពិន្ទុ ៦-៣ និង៧-៦ នៅ Estoril Open កាលពីថ្ងៃអាទិត្យ។

Tsitsipas វ័យ២០ឆ្នាំដែលបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Australian Open កាលពីដើមឆ្នាំ២០១៩នេះ ជាកីឡាករដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងពានរង្វាន់ខាងលើ។

ពេលនេះ Tsitsipas នឹងធ្វើដំណើរទៅប្រកួត ATP Masters 1000 ក្នុងទីក្រុង Madrid និង Rome មុនពេលទៅប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Grand Slam នៅ Roland Garros៕



ប្រែសម្រួល​៖ សិរីមង្គល
ប្រភព​&រូបថត​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖