+855 16 757 168     samnob@keiladaily.com
KD Logo

Djokovic ថាសមត្ថភាពរបស់គេឥឡូវវិលមកចំណុចកំពូលវិញហើយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 191

កីឡាករវាយកូនបាល់លំដាប់ទី១ពិភពលោក Novak Djokovic បាននិយាយគេគេវិលមកចំណុចកំពូលរបស់គេវិញហើយ ក្រោយឈ្នះពានរង្វាន់ Madrid Open ជាលើកទី៣ កាលពីថ្ងៃអាទិត្យទី១២ខែឧសភា បន្ទាប់ពីផ្ដួល Stefanos Tsitsipas ក្នុងវគ្គផ្ដាច់ព្រ័ត្រដោយពិន្ទុ ៦-៣ និង ៦-៤។

ជើងខ្លាំងរបស់ក្រិកដែលមានលំដាប់ទី៨ក្នុងកម្មវិធីកម្រនឹងបានចេញភាពគំរាមកំហែងក្នុងការប្រកួតនេះដូចអ្វីដែលគេបានធ្វើកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ពេលគេទម្លាក់កំពូលកីឡាកររបស់ម្ចាស់ផ្ទះ Rafael Nadal។ រីឯជើងឯក Grand Slam ១៥សម័យ Djokovic លេងបានល្អពេញការប្រកួត ស្របពេលគេបន្តត្រៀមលក្ខណៈក្នុងភាពយ៉ាងគួរឱ្យស្ងើចមុនព្រឹត្តិការណ៍ French Open ចូលមកដល់។

ជ័យជម្នះរបស់ Djokovic លើកនេះក៏បាននាំរូបគេតាមស្មើឯតទគ្គកម្មរបស់ Rafael Nadal ក្នុងបញ្ជីជើងឯក Masters 1000 ផងដែរ ពោលជាការលើកពាន Masters សរុបលើកទី៣៣៕


ប្រែ​សម្រួល​៖ ប៊ុនតឺម
ប្រភព​&រូបថត​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖