+855 16 757 168     samnob@keiladaily.com
KD Logo

Nadal ផ្ដួល Djokovic យកជើងឯក Italian Open លើកទី៩

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 174

អធិរាជលើទីលានដីក្រហម Rafael Nadal បានឈ្នះជើងឯក ATP Masters 1000 ជាឯតទគ្គកម្មលើកទី៣៤ ក្រោយផ្ដួល Novak Djokovic ៦-០, ៤-៦ និង ៦-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ Italian Open កាលថ្ងៃអាទិត្យទី១៩ខែឧសភាឆ្នាំ២០១៩។

កំពូលកីឡាករវាយកូនបាល់អេស្ប៉ាញវ័យ៣២ឆ្នាំ ដែលមុននេះមានកំណត់ត្រាឈ្នះជើងឯក Masters ៣៣ដងស្មើជើងខ្លាំងស៊ែបលំដាប់ទី១ពិភពលោក Djokovic នោះ បានកម្ដៅសាច់ដុំត្រៀមការពារជើងឯក French Open ជាមួយជ័យជម្នះពានទី៩នៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី។

Nadal ចាប់ផ្ដើមបានយ៉ាងអស្ចារ្យដោយស៊ីដាច់ក្នុងសិតទី១មិនឱ្យ Djokovic មានពិន្ទុ។ នេះជាលើកដំបូងហើយដែលមានការឈ្នះចាញ់គ្នាដោយពិន្ទុ៦-០បែបនេះក្នុងចំណោមការជួបគ្នាជាច្រើនដងរវាងអ្នកខ្លាំងលំដាប់កំពូលពិភពលោកទាំង២រូបនេះ។

Djokovic បានឈ្នះសិតទី២វិញតាមរយៈការស៊ីការចេញសេវារបស់ Nadal ជាលើកដំបូងខណៈកំពុងនាំមុខ៥-៤ តែនៅសិតទី៣ កីឡាករលំដាប់ទី២របស់កម្មវិធីបានឆ្លើយតបវិញយ៉ាងល្អដើម្បីយកពាន៕


ប្រែសម្រួល​៖ ប៊ុនតឺម
ប្រភព​&រូបថត​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖