+855 16 757 168     samnob@keiladaily.com
KD Logo

Anthony Joshua ឡើងការពារខ្សែក្រវាត់ទល់នឹង Andy Ruiz ចុងសប្ដាហ៍នេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 325

កំពូលអ្នកប្រដាល់ទម្ងន់ធ្ងន់អង់គ្លេស Anthony Joshua ដែលឈ្នះគ្រប់ប្រកួតក្នុងអាជីពដោយផ្ដួលដៃគូសន្លប់២១ដងក្នុងចំណោម២២ប្រកួត នឹងឡើងការពារខ្សែក្រវាត់ទល់នឹងកីឡាករម៉ិកស៊ីកូរស់នៅអាមេរិក Andy Ruiz នាថ្ងៃសៅរ៍ទី១ខែមិថុនា ត្រូវនឹងថ្ងៃអាទិត្យនៅកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មាននៅ New York កំពូលអ្នកប្រដាល់វ័យ២៩ឆ្នាំនិយាយថាវាអាស្រ័យនៅលើរូបគេផ្ទាល់ដែលជាជើងឯកនៅក្នុងការត្រួតត្រាលើ Ruiz ទាំងភាពវៃឆ្លាត ជំនាញវ៉ៃ កម្លាំង និង សាច់ដុំ។

Joshua ជាម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក WBA, IBF, WBO និង IBO។ ដំបូងឡើយ គេត្រូវបានផ្គូរផ្គងឱ្យប៉ះអ្នកប្រដាល់អាមេរិក Jarrell Miller តែគណៈកម្មាធិការអត្តពលិករដ្ឋ New York បានលុបចោលការប្រកួតនោះដោយសារតែ Miller ធ្វើតេស្តដូពីងបរាជ័យ។

សូមបញ្ជាក់ថា Ruiz វ័យ២៨ឆ្នាំ មានស្ថិតិប្រកួតអាជីព៣៣ដង ឈ្នះ៣២ដង ចាញ់១ដង និងផ្ដួលដៃគូឱ្យសន្លប់២១ដង។ គេរំពឹងថានឹងក្លាយជាអ្នកប្រដាល់ទម្ងន់ធ្ងន់ទី១របស់ម៉ិកស៊ីកូដែលគ្រងជើងឯកពិភពលោក៕


ប្រែសម្រួល​៖ រាជសម្ភារ
ប្រភព​&រូបថត​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖