+855 16 757 168     samnob@keiladaily.com
KD Logo

NOCC ត្រៀមអត្តពលិកជាង១០០នាក់បន្ថែមទៅហ្វឹកហាត់នៅក្រៅប្រទេសត្រៀមស៊ីហ្គេមហ្វីលីពីន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 203

ក្រោយបញ្ជូនអត្តពលិកចំបាប់ និងកាយសម្ព័ន្ធចេញទៅហ្វឹកហាត់ នៅសាធារណៈរដ្ឋប្រជាមានិតចិនរួចរាល់កាលចុងសប្តាហ៍កន្លងទៅនេះ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC ឯកឧត្តម វ៉ាត់ ចំរើន បានបង្ហើបថា NOCC គ្រោងនឹងបញ្ជូនអត្តពលិកគ្រប់ប្រភេទកីឡាដែលមានក្នុងស៊ីហ្គេមនៅហ្វីលីពីន ប្រមាណជាងជាង១០០នាក់បន្ថែមទៀត ដើម្បីចេញទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេស ចិន កូរ៉េ និងជប៉ុន នាខែក្រោយនេះ។


ថ្លែងកាលចុងសប្តាហ៍កន្លងទៅ អគ្គលេខាធិការ NOCC ឯកឧត្តម វ៉ាត់ ចំរើន អះអាងថា ការបញ្ជូនចំនួនដ៏ច្រើននេះ គឺដើម្បីត្រៀមស៊ីហ្គេមលើកទី២១ ឆ្នាំ២០១៩ ដែលហ្វីលីពីននឹងធ្វើម្ចាស់ផ្ទះនាអំឡុងខែវិច្ឆិកាខាងមុខ។

ការបញ្ជូនអត្តពលិកទៅហ្វឹកហាត់រយៈពេលវែងពុំធ្លាប់មាននៅបណ្តាប្រទេសសក្តានុពលលើវិស័យកីឡាក្នុងទ្វីបអាស៊ីទាំង៣នេះទទួលបានការឧបត្ថមទាំងស្រុងពីអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក Tang GORDON។ ការឧបត្ថមនេះ បូកទាំងកាស្នាក់នៅ ហូបចុក និងការធ្វើដំណើរ ផងដែរ។ នេះបើតាមការគូសបញ្ជាក់ពី ឯកឧត្តម វ៉ាត់ ចំរើន។

គួរបញ្ជាក់ថា នេះជាយុទ្ធនាការលើកដំបូងរបស់កម្ពុជា ក្នុងការអនុវត្តផែការបញ្ជូនអត្តពលិកចេញទៅហាត់ពុតលុតដំនៅក្រៅប្រទេស។ យុទ្ធនាការបន្តបន្ទាប់ទៀត ក៏នឹងត្រៀមអនុត្តឱ្យរួចរាល់នៅត្រឹមឆ្នាំ២០២២ ពោលគឺមុនស៊ីហ្គេម ២០២៣ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះមួយឆ្នាំ ៕ 


ផ្ដល់សិទ្ធិ ៖ PNN Sports
រូបភាព ៖ NOCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖