+855 16 757 168     samnob@keiladaily.com
KD Logo

Andy Ruiz អង្រួនពិភពប្រដាល់ដោយវាយជើងឯកឈ្នះគ្រប់ប្រកួត Joshua សន្លប់ក្នុងទឹកទី៧

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 216

កីឡាករប្រដាល់ទម្ងន់ធ្ងន់ម៉ិកស៊ីកូដែលរស់នៅអាមេរិក Andy Ruiz Jr. បានផ្ដួលជើងឯកពិភពលោកគ្រប់ស្ថាប័ន Anthony Joshua របស់អង់គ្លេសយ៉ាងស្រឡាំងកាំង ដោយវាយឱ្យអាជ្ញាកណ្ដាលបញ្ឈប់ Joshua ក្នុងទឹកទី៧ ក្នុងការប្រកួតនៅ Madison Square Garden ក្នុងទីក្រុង New York កាលពីថ្ងៃអាទិត្យទី២ខែមិថុនា ដើម្បីក្លាយជាកីឡាករទម្ងន់ធ្ងន់ជនជាតិម៉ិកស៊ីកូទី១ដែលឈ្នះជើងឯកពិភពលោក។

Joshua ដែលមុននេះប្រកួត២២ដងឈ្នះទាំង២២ដង និងផ្ដួលគូប្រកួតសន្លប់ដល់ទៅ២១ដងនោះ ត្រូវឡើងការពារខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក IBF, WBA, WBO និង IBO របស់គេ ទល់នឹង Andy Ruiz ដែលមានស្ថិតិប្រកួត៣៣ដង ឈ្នះ៣២ដង និងចាញ់១ដង ហើយធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់២១ដង។

មុនការប្រកួត Joshua បាននិយាយយ៉ាងមានទំនុកចិត្តខ្ពស់ថាគេនឹងបន្តឈ្នះការប្រកួត។ តែនៅលើសង្វៀនជាក់ស្ដែង Ruiz បានវាយឱ្យ Joshua ដួល៤ដង មុនពេលអាជ្ញាកណ្ដាលគ្រវីដៃធ្វើសញ្ញាបញ្ឈប់ការប្រកួតក្នុងទឹកទី៧នៃការប្រកួត១២ទឹក៕


ប្រែសម្រួល​៖ រាជសម្ភារ
ប្រភព​&​រូបថត​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖