+855 16 757 168     samnob@keiladaily.com
KD Logo

Wawrinka និង Stephens ឡើងទៅជុំទី៤ព្រឹត្តិការណ៍ French Open

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 127

អតីតជើងឯក Stan Wawrinka បានផ្ដួលកីឡាករ Stefanos Tsitsipas ក្នុងការប្រកួតដ៏ស្វិតស្វាញដែលមានរយៈពេលដល់ទៅ៥ម៉ោងកាលពីថ្ងៃអាទិត្យទី២ខែមិថុនា ដើម្បីឡើងទៅកាន់វគ្គ៨នាក់ចុងក្រោយព្រឹត្តិការណ៍វាយកូនបាល់លើទីលានដីក្រហមធំបំផុតក្នុងលោក French Open។

Wawrinka បានផ្ដួលកីឡាករក្រិកដែលមានលំដាប់ទី៦ក្នុងព្រឹត្តិការណ៍ដោយពិន្ទុ ៧-៦, ៥-៧, ៦-៤, ៣-៦, ៨-៦ ហើយឡើងទៅជួបរៀមច្បងរួមជាតិស្វ៊ីសដូចគ្នា Roger Federer ដែលបានទម្លាក់កីឡាករអាហ្សង់ទីន Leonardo Mayer ៣សិតទល់០។

Wawrinka ធ្លាប់ផ្ដួល Federer ៣សិតទល់០ក្នុងដំណើរផ្លូវឆ្ពោះទៅគ្រងជើងឯក French Open 2015។

ដោយឡែក ក្នុងការប្រកួតឯកត្តជននារីវិញ ជើងឯករងឆ្នាំមុន Sloane Stephens បានទម្លាក់អតីតជើងឯក Garbine Muguruza ៦-៤ និង ៦-៣ ដើម្បីឡើងទៅវគ្គ៨នាក់ចុងក្រោយដែរ។

កីឡាការិនីលំដាប់ទី៧ក្នុងកម្មវិធី Stephens មានភាពយ៉ាប់យ៉ឺនក្នុងការចេញសេវា ប៉ុន្តែនាងមានគុណផលស្ថិតស្ថេរជាងមុនពេលប្រកួតនៅលើទីលាន Court Philippe Chatrier ហើយឥឡូវនេះត្រៀមប៉ះកីឡាការិនីអង់គ្លេស Johanna Konta ក្នុងវគ្គ១/៤។

កីឡាការិនីអាមេរិកវ័យ២៦ឆ្នាំ Stephens ដែលជាជើងឯក US Open ឆ្នាំ២០១៧ ពេលនេះក្លាយជាកីឡាការិនីដែលសង្ឃឹមខ្ពស់ជាងគេ បន្ទាប់ពីការធ្លាក់ចេញរបស់កីឡាការិនីលំដាប់ទី២ពិភពលោក Karolina Plilskova និងជើងខ្លាំងហុល្លង់ Kiki Bertens៕


ប្រែសម្រួល​៖ គជសារ
ប្រភព&​រូបថត​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖