+855 16 757 168     samnob@keiladaily.com
KD Logo

NPCC រំពឹងអត្តពលកម្ម បាល់ទះអង្គុយ និងបាល់បោះរទេះនារី ជាប់វគ្គជម្រុះទៅប៉ារ៉ាឡាំពិក២០២០នៅជប៉ុន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 131

ដោយមើលឃើញពីសក្តានុពល និងការអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាហៅកាត់ថា NPCC បានបង្ហាញក្តីរំពឹងខ្ពស់ថា កីឡា៣ប្រភេទរួមមាន៖ បាល់ទះអង្គុយ, បាល់បោះនារីលើរទេះ និងអត្តពលកម្ម នឹងមានសមត្ថភាពគ្រប់គ្រាន់អាចប្រជែងជាប់វគ្គជម្រុះដើម្បីបានកៅអីចូលរួមព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកដែលជប៉ុននឹងធ្វើម្ចាស់ផ្ទះនៅឆ្នាំ​២០២០។


​កីឡាជនពិការ៣ប្រភេទរួមមាន៖ បាល់ទះអង្គុយ បាល់បោះនារីលើរទេះ និងអត្តពលកម្ម ក្លាយជាក្តីរំពឹងធំបំផុតសម្រាប់កម្ពុជាក្នុងការប្រជែងជាប់វគ្គជម្រុះ និងបានកៅអីទៅប៉ារ៉ាឡាំពិកនៅជប៉ុននាឆ្នាំ​២០២០ដោយពុំចាំបាច់សុំសិទ្ធអនុគ្រោះដូចរាល់ឆ្នាំនោះទេ។​


​ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអត្តពលិកបាល់ទះអង្គុយមុនចេញទៅចូលរួមជើងឯកអាស៊ី-អូសេអានី អគ្គលេខាធិការ NPCC ឯកឧត្តម យី វាសនា លើកឡើងពី ក្តីរំពឹងលើប្រភេទកីឡាទាំង៣នេះ ក៏ព្រោះតែបច្ចុប្បន្ន កីឡាទាំងនោះ កំពុងមានសក្តានុពលនិងធ្លាប់ប្រជែងនៅក្រៅប្រទេសច្រើនជាពិសេសធ្លាប់យកបានមេដាយទៀតផង។


​នេះជាលើកទី១ដែលមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បង្ហាញទំនុកចិត្តបែបបនេះ។ បើតាមឯកឧត្តម យី វាសនា បានចាត់ទុកការប្រជែងឱកាសទៅចូលរួមកីឡាប៉ារ៉ាឡាំពិកថាកិត្តិយសដ៏ធំធេងមួយសម្រាប់ជាតិមាតុភូមិ ប្រសិនបើអត្តពលិកកម្ពុជាធ្វើបាន។



​គួរបញ្ជាក់ថា កីឡាទាំង៣ប្រភេទនេះ នឹងមានផែនការចេញទៅប្រកួតជម្រុះកៅអីប៉ារ៉ាឡាំពិកដោយឡែកពីគ្នាក្នុងឆ្នាំ​២០១៩។ បាល់ទះ និងបាល់បោះនារីលើរទេះ ត្រូវជម្រុះនៅប្រទេសថៃ នាខែតុលា ខណៈអត្តពលកម្ម នឹងទៅជម្រុះនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមនាអំឡុងខែវិច្ឆិកាឆ្នាំ​២០១៩នេះ៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖