+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាសិស្សថ្នាក់ជាតិលើកទី១មាន​១១ប្រភេទ​កីឡា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 128

ព្រឹត្តិការណ៍កីឡាសិស្សថ្នាក់ជាតិលើកទី១ ឆ្នាំ២០១៩ ឬ 1st National School Games នឹងចាប់ផ្ដើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ មិថុនា ដោយមាន​ចំនួន​១១ប្រភេទ​កីឡាដាក់​ឲ្យសិស្សប្រកួតប្រជែង ដែល​មាន​ កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡា អត្តពលកម្ម កីឡាប៉េតង់ កីឡាវាយកូនឃ្លីលើតុ កីឡាហែលទឹក កីឡាវាយសី កីឡាការ៉ាត់តេ កីឡាតេក្វាន់ដូWT និងកីឡាតេក្វាន់ដូ ITF។


សម្រាប់ចំនួនអត្តពលិក, គ្រូបង្វឹក និងប្រតិភូវិញមានចំនួនសរុប៣.៤៤៥នាក់ ក្នុងនោះ៣.៣៩០នាក់ជាកីឡាករ-កីឡាការិនី។

ជាមួយគ្នានេះ ក្រសួងអប់រំយុវជន និង កីឡាបានត្រៀមសណ្ឋាគារ និង ផ្ទះសំណាក់ចំនួន៨២៥បន្ទប់ សម្រាប់​ការស្នាក់នៅរបស់កីឡាករ-កីឡាការិនី គ្រូបង្វឹក និងមន្ត្រីដែលជានាយបេសកកម្មមកពីទាំង២៥រាជធានី ខេត្ត ហើយសម្រាប់មួយខេត្ត និងមួយរាជធានីបានទទួលរថយន្ចចំណុះ២៥កៅអីមួយគ្រឿងសម្រាប់សម្រាប់ដឹកកីឡាករ-
កីឡាការិនី​ទៅ​ប្រកួត និង ត្រឡប់មកវិញ។


សម្រាប់លក្ខន្តិកៈវិញ អត្តពលិកទាំងអស់ត្រូវមានអាយុចាប់ពី១៨ឆ្នាំចុះក្រោម ហើយប្រកួតប្រជែងយកមេដាយសរុប៦៧៩គ្រឿងដែលមេដាយមាស២១៩គ្រឿង, មេដាយប្រាក់២១៩
គ្រឿង, និងមេដាយសំរឹទ្ធចំនួន២៤១គ្រឿង ខណៈវិញ្ញាសាខ្លះមានមេដាយសំរឹទ្ធស្ទួន។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា សង្កត់ធ្ងន់ថា ព្រឹត្តិការណ៍កីឡាសិស្សថ្នាក់ជាតិលើកទី១ ផ្ដល់ឱកាសដល់យុវជនវាស់ស្ទង់សមត្ថភាព បច្ចេកទេសគ្រប់កីឡាទាំងអស់ដែលជាគ្រាប់ពូជជំរុញទៅស៊ីហ្គេម២០២៣។


ឯកឧត្តមបន្តថា ក្នុងនាមក្រសួង និងថ្នាក់ដឹកនាំ តែងតែស្វែងរកបញ្ហាប្រឈម និងអ្វីដែលថ្មីក្នុងការផ្លាស់ប្ដូរ ជាពិសេសគណៈកម្មការរៀនសូត្រពីខ្លួនស្វែងយល់ច្បាប់ល្បែងថ្មីៗ ដើម្បីធ្វើម៉េចឲ្យបានទៅដល់គ្រប់ខេត្ត។ ក្នុងនោះ ក៏ចង់កាត់បន្ថយគម្លាតរវាងទីប្រជុំជន និងទីរួមខេត្តឆ្ងាយៗ៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖