+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកប្រណាំងពិភពលោករាប់រយនាក់នឹងប្រជែងគ្នាលើឆេ្នរសមុទ្រកម្ពុជាលើកដំបូងនៅឆ្នាំ២០២២ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 100

ព្រឹត្តិការណ៍កីឡាប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១នឹងប្រព្រឹត្តទៅពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ដោយមានការចូលរួមដោយជើងខ្លាំងរាប់រយពីបណ្ដាប្រទេសចំនួន១៩បូករួមទាំងអ្នកជំនាញក្នុងស្រុកផងដែរ សរុប២០ប្រទេស។


ឯកឧត្តម នី ផល្លី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានឲ្យដឹងថា ការប្រកួតដ៏ពិសេសនេះចែកចេញជា៣ដំណាក់កាល។
សម្រាប់ដំណាក់កាលទី១ប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ចេញពីរមណីយដ្ឋានតារាសាគរនៃខេត្តកោះកុងឆ្លងកាត់រង្វង់មូលវិថីសាយភូថងឆ្ពោះទៅកាន់ទីរួមខេត្តកោះកុងដែលមានចម្ងាយផ្លូវសរុបប្រមាណ១៣៩គីឡូម៉ែត្រ។

ចំពោះដំណាក់កាលទី២ គឺធ្វើឡើងនៅថ្ងៃទី០៥ ខែមករា ដោយចេញពីរង្វាន់មូលតារាសាគរខេត្តកោះកុងឆ្លងកាត់មកផ្លូវបំបែកស្រែអំបិលឆ្ពោះទៅវាលរិញ និងបន្តទៅកាន់រមណីយដ្ឋានឋានសួគ៌បូកគោខេត្តកំពតដែលមានសរុបប្រមាណ១៧៤គីឡូម៉ែត្រ។

រីឯដំណាក់កាលចុងក្រោយប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែមករា ចេញពីមុខសាលាខេត្តកំពតឆ្លងកាត់រង្វង់មូលសេះសឆ្ពោះទៅកាន់រង្វង់ធុរេនខេត្តកំពត រួចបន្តទៅកាន់រង្វង់មូលវាលរិញ និងបញ្ចប់នៅរង្វង់មូលតោពីរខេត្តព្រះសីហនុ ដែលមានចម្ងាយផ្លូវសរុប១៥៥គីឡូម៉ែត្រ(រួមបញ្ចូលទាំងការជិះជុំវិញក្រុងព្រះសីហនុចំនួន៣ជុំដោយចេញដំណើរពីរង្វង់មូលតោពីរឆ្លងកាត់ផ្លូវក្រោយរមណីយដ្ឋានសុខា, ឆ្នេរឯករាជ្យ, រាជដំណាក់ រួចចុះតាមផ្លូវឯករាជ្យឆ្ពោះរហូតមកដល់រង្វង់មូលតោពីរ។

ជាមួយគ្នានេះក៏មានដំណាក់កាលត្រៀមប្រព្រឹត្តទៅនៅរមណីដ្ឋានតារាសាគរខេត្តកោះកុងខេត្តកោះកុង ថ្ងៃទី០២ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មការជាតិអូឡាំពិកកម្ពុជា លើកឡើងថា ព្រឹត្តិការណ៍កីឡាប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ នឹងជួយផ្សព្វផ្សាយសក្ដានុពលពីតំបន់ឆ្នេរ និងវិនិយោគិននានា។

ឯកឧត្តមបន្តថា គណៈកម្មការរៀបចំការប្រកួតនឹងសហការជាមួយសហព័ន្ធប្រណាំងកង់ពិភពលោក (UCI) និងអ្នកជំនាញផ្សេងៗទៀត លើបច្ចេកទេស និងសន្តិសុខ សុវត្ថិភាពដល់អ្នកចូលរួម៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖