+855 16 757 168     samnob@keiladaily.com
KD Logo

Nadal ក្លាយ​ជា​អត្តពលិក​វាយ​កូន​បាល់​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ឈ្នះ Grand Slam មួយ​ចំនួន​១២​ដង​ម្នាក់​ឯង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 301

កំពូលកីឡាករវាយកូនបាល់ Rafael Nadal គ្រងជើងឯក French Open ជាឯតទគ្គកម្មលើកទី១២ ក្រោយផ្ដួលជើងខ្លាំងអូទ្រីសដែលមានលំដាប់ទី៤ក្នុងព្រឹត្តិការណ៍ Dominic Thiem ៦-៣, ៥-៧, ៦-១ និង ៦-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលថ្ងៃអាទិត្យទី៩ខែមិថុនា ខណៈឆ្នាំមុនពួកគេទាំង២ក៏ប៉ះគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រដែរ។

Nadal បានគ្រប់គ្រងការប្រកួតសិតទី១ តែ Thiem បានវាយបកយកឈ្នះសិតទី២ដើម្បីតាមស្មើវិញ។ ទោះយ៉ាងណា Nadal បានតបតវិញយ៉ាងសាហាវ ដោយរកបានដល់ទៅ១៦ក្នុងចំណោម១៧ពិន្ទុដំបូងនៃសិតទី៣ ស្របពេល Thiem ចាប់ផ្ដើមធ្លាក់កម្លាំង រួចវ៉ៃផ្ដាច់ក្នុងសិតទី៤យ៉ាងផុយ។

កំពូលកីឡាករជនជាតិអេស្ប៉ាញ ដែលពេលនេះឈ្នះពានធំចំនួន១៨ដង ក៏បានក្លាយជាកីឡាករទី១ផងដែរដែលបានឈ្នះ Grand Slam មួយចំនួន១២ដងម្នាក់ឯងក្នុងអាជីព វ៉ាលើសលោក Margaret Court ដែលបានឈ្នះពាន Australian Open ១១ដង។

សូមបញ្ជាក់ថា Nadal បច្ចុប្បន្នវ័យ៣៣ឆ្នាំ បានចាប់ផ្ដើមគ្រងជើងឯក French Open ក្នុងឆ្នាំដំបូងនៃការបង្ហាញខ្លួននៅ Roland Garros ក្នុងឆ្នាំ២០០៥ រួចបន្តឈ្នះក្នុងឆ្នាំ២០០៦, ២០០៧, ២០០៨។ ក្រោយដាច់ចង្វាក់មួយឆ្នាំក្នុងឆ្នាំ២០០៩ Nadal ត្រលប់មកគ្រងជើងឯកពានលើទីលានដីក្រហមធំបំផុតនេះជាថ្មីក្នុងឆ្នាំ២០១០, ២០១១, ២០១២, ២០១៣, ២០១៤, ២០១៧, ២០១៨ និង២០១៩នេះ៕


ប្រែ​សម្រួល​៖ សិរីមង្គល​
ប្រភព​&រូបថត​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖