+855 16 757 168     samnob@keiladaily.com
KD Logo

IAAF បន្លាយបម្រាមដូពីងលើអត្តពលិករុស្ស៊ី

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 146

សហព័ន្ធសមាគមអត្តពលកម្មអន្តរជាតិ ហៅកាត់ IAAF ដែលជាស្ថាប័នគ្រប់គ្រងអត្តពលិកសកលលោក បានបន្លាយបម្រាមលើសហព័ន្ធអត្តពលិករុស្ស៊ីដែលបាននិងកំពុងជាប់បម្រាមតាំងពីឆ្នាំ២០១៥មក ជុំវិញបញ្ហាដូពីងក្នុងកីឡា។

សហព័ន្ធអត្តពលិករបស់រុស្ស៊ីត្រូវបានព្យួរក្នុងខែវិច្ឆិកាឆ្នាំ២០១៥ បន្ទាប់ពីភ្នាក់ងារប្រឆាំងដូពីងពិភពលោក ហៅកាត់ WADA បានរកឃើញព័ស្តុតាងជាច្រើននៃការប្រើប្រាស់សារធាតុប៉ូវកម្លាំងខុសច្បាប់ក្នុងចំណោមអត្តពលិកនៅពាសពេញប្រទេសរុស្ស៊ី។

លោក Rune Andersen ប្រធានការងារចំពោះកិច្ចរបស់ IAAF ដែលជាអ្នកពិនិត្យមើលកិច្ចខិតខំកែប្រែឡើងវិញរបស់រុស្ស៊ី បានលើកឡើងថាអង្គភាពសុចរិតភាពអត្តពលិក AIU ក៏នឹងពិនិត្យមើលផងដែរត្រង់បញ្ហាថាមានគ្រូបង្វឹក២រូបនិងពេទ្យ១រូបដែលជាប់បម្រាមដូពីង នៅតែពាក់ព័ន្ធក្នុងការងារជាមួយអត្តពលិករុស្ស៊ីដដែល៕


ប្រែសម្រួល​៖ គជសារ
ប្រភព​&​រូបថត​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖