+855 16 757 168     samnob@keiladaily.com
KD Logo

ជើងឯក NBA ៤សម័យ Tony Parker ចូលនិវត្តន៍ក្នុងវ័យ៣៧ឆ្នាំ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 115

ជើងឯក NBA ៤សម័យ Tony Parker បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់បោះក្នុងវ័យ៣៧ឆ្នាំ។

កីឡាករសញ្ជាតិបារាំង-អាមេរិកលេងតួនាទី Point Guard រូបនេះបានឈ្នះជើងឯកលីគបាល់បោះអាមេរិកក្នុងឆ្នាំ២០០៣, ២០០៥, ២០០៧ និង២០១៤ ជាមួយ San Antonio Spurs មុនពេលចាកចេញមកចូលរួម Charlotte Hornets ក្នុងរដូវកាល២០១៨-១៩ ដោយចូលលេង៥៦លើកសម្រាប់ក្លិបចុងក្រោយនេះ តែក្នុងនាមកីឡាករបម្រុងប្ដូរចូលគ្រប់ប្រកួត។

Parker ក៏បានឈ្នះជើងឯកទ្វីបអឺរ៉ុបជាមួយក្រុមបាល់បោះជម្រើសជាតិបារាំងក្នុងឆ្នាំ២០១៣ផងដែរ។ ក្រៅពីនេះគេបានជាប់ក្នុងបញ្ជីក្រុម NBA All-Star ដល់ទៅ៦លើក និងពានឯកត្តជនមួយចំនួនទៀត។

Parker និយាយថាបើគេមិនអាចជា Tony Parker ពីមុននិងមិនអាចលេងក្នុងលីគបាល់បោះធំបំផុតរបស់អាមេរិកបានទៀតទេ នោះគេមិនលេងបាល់បោះតទៅទៀតឡើយ។

សូមបញ្ជាក់ថា Parker បានលេងក្នុងជម្រើសដំបូង១១៥១ប្រកួតក្នុងអាជីព និងរកបានពិន្ទុជាមធ្យម១៥.៥ពិន្ទុក្នុងមួយប្រកួត និង assist ៥.៦ដងក្នុងមួយប្រកួត។ គេក៏បានលេងការប្រកួត play-off ចំនួន២២៦លើក និងរកបានពិន្ទុជាមធ្យម១៧.៩ពិន្ទុនិង assist ៥.១ដងក្នុងមួយប្រកួតក្នុងវគ្គ play-off ផងដែរ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖