+855 16 757 168     samnob@keiladaily.com
KD Logo

ទូកកម្ពុជាឈ្នះមេដាយ មាស ១ ប្រាក់១ និងសំរឹទ្ធ១នៅក្រុងណានីង ប្រទេសចិន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 199


ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង ប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា កាលរសៀលថ្ងៃទី០៩មិថុនា បានអញ្ជើញទៅទទួលដំណើរមាតុភូមិនិវត្តន៍ របស់អត្តពលិកប្រណាំងទូកកម្ពុជានាឱកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដែលបានឈ្នះមេដាយ មាស ១ ប្រាក់១ និងសំរឹទ្ធ ១  ពីការប្រកួតទូកអន្តរជាតិចិន-អាស៊ានលើកទី១៥ ឆ្នាំ២០១៩ នៅទីក្រុងណាននីង នៃសាធារណៈរដ្ឋប្រជាមានិតចិន។


នាឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ ក៏បានពាំនាំការសាកសួរសុខទុក្ខពីសម្តេច ក្រឡាហោម ស ខេង ដែលជាប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា ដល់អត្តពលិកទូកដែលឈ្នះមេដាយ និងបានសន្យានាំយកថវិការចំនួន២០លានរៀល របស់សម្តេច ឧបត្ថមអត្តពលិកមេដាយទាំង៣គ្រឿងនោះផងដែរ៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖