+855 16 757 168     samnob@keiladaily.com
KD Logo

ឯ.ឧ ស សុខា ៖ កិច្ចប្រជុំ AUSC ក៏ជាផ្នែកបង្កើនទំនាក់ទំនងរវាង​ប្រទេស​ជា​សមាជិក​​អាស៊ាន​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 174


គណៈប្រតិភូដែលជាប្រធានក្រុមប្រឹក្សាកីឡាប្រចាំសាកលវិទ្យាល័យនៅ១០ប្រទេសទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យ ឬ AUCS លើកទី២៤ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមិថុនា នៅរាជធានីភ្នំពេញ ដោយ​មាន​ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានប្រធានសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាតំណាងឲ្យភាគីម្ចាស់ផ្ទះ។

ឯកឧត្តម ស សុខា ដែលជាប្រធានសហព័ន្ធសិស្សនិស្សិតកម្ពុជា ចាត់ទុកជាមោទកភាពសម្រាប់កម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​កីឡា​សកល​វិទ្យាល័យ​អាស៊ាន​លើក​ទី២៤​ (AUSC​MEETING)​នេះ។ មិនតែប៉ុណ្ណោះ ក៏ជាការ​ប្រជុំ​តាមដាន​ ​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​ ជូន​ក្រុម​ប្រឹក្សា​សកល​វិទ្យាល័យ​ និង​ជា​ការ​បង្កើន​ទំនាក់ទំនង​រវាង​ប្រទេស​ជា​សមាជិក​ក្នុង​តំបន់​អាស៊ាន​នេះ​ផង​ដែរ។


រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រៀបរាប់បែបនេះ ៖«នេះជាមោទកភាពដ៏ធំធេងណាស់ ដោយអាស្រ័យលើកំណើនសេដ្ឋកិច្ចរីកចម្រើនដ៏រឹងមាំ និងក្រោមម្លប់នៃសន្តិភាពពេញលេញ ដែលដឹកនាំ យកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ»។

សូមជម្រាបជូនដែរថា បន្ទាប់ពីកិច្ចប្រជុំ 24th AUSC Meeting ដែលធ្វើឡើង០៣ថ្ងៃពីថ្ងៃទី១០ដល់ ១២ ខែមិថុនា ថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន និងប្រតិភូតំណាងប្រទេសសមាជិក ១១ប្រទេស ក៏មានគម្រោងធ្វើដំណើរទស្សនកិច្ចនៅសារៈមន្ទីរជាតិ និងតំបន់ទេសចរណ៍មួយចំនួនជុំវិញរាជធានីភ្នំពេញទៀតផង៕


អត្ថបទ​ ៖ អភ័យវង្ស
រូបភាព ៖ អគ្គនាយកដ្ឋានកីឡា

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖