+855 16 757 168     samnob@keiladaily.com
KD Logo

ជើងឯក​ ROS KH Cup 2019 បានទៅលើក្រុម Mister

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 512


ក្រុម Mister បានឈ្នះតំណែងជើងឯក​កីឡាអេឡិចត្រូនិក ROS KH Cup 2019 បន្ទាប់ពីចំណាយពេលប្រកួតយ៉ាងស្វិតស្វាញក្នុងវគ្គផ្ដាច់ព្រ័ត្រពេញមួយថ្ងៃសៅរ៍ ទី១៥ ខែមិថុនា នៅ AEON II។ 


ការប្រកួតដ៏ពិសេសនេះចាប់ផ្ដើមវគ្គជម្រុះដំបូងកាលតាំងពីថ្ងៃទី១៥-១៦-១៧ ខែ​មីនា​ ឆ្នាំ​២០១៩ ម្ល៉េះដែលកាលណោះធ្វើឡើងនៅមជ្ឈមណ្ឌល​កោះ​ពេជ្រ​។


គួរដឹងដែរថា ការប្រកួតកីឡា​អេឡិចត្រូនិក​ដ៏ទំនើបនេះ​ឈ្មោះ​ថា ROS KH Cup Season I សម្រាប់​វិញ្ញាសា​ Rules of Survival ​ប្រកួត​តាម​ទូរសព្ទ​ដៃ​​ដែល​មាន​ប្រាក់​រង្វាន់​សរុប​រហូត​១០០​លាន​រៀល​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (EFC) ​និង​ NetEase(Rules of Survival)​។


សម្រាប់ប្រាក់​រង្វាន់​សរុប​មាន​រហូត​ដល់​១០០​លាន​រៀល​ និងមាន​១៥​ក្រុម​ចូលរួមប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រនេះ បន្ទាប់ពីបញ្ចប់វគ្គជម្រុះបឋមក្នុងចំណោមក្រុមចំនួន៨០០។ នៅវគ្គផ្ដាច់ព្រ័ត្រ ក្រុមទាំង១៥ទទួលបាន​ប្រាក់រង្វាន់រៀងៗខ្លួន។ 


ចំពោះជ័យលាភី និងប្រាក់រង្វាន់មានដូចតទៅ ៖ 


 - លេខ​១៖​ Mister ទទួល​បាន​ប្រាក់​រង្វាន់​ ២៥ លានរៀល
- លេខ២៖ Varriors ទទួល​បាន​ប្រាក់​រង្វាន់​ ២០ លានរៀល​
- លេខ៣៖ U.P ទទួល​បាន​ប្រាក់​រង្វាន់​​ ១០ លាន​រៀល​
- លេខ៤៖ NRX Cambodia ទទួល​បាន​ប្រាក់​រង្វាន់​ ៧ លាន​រៀល​
- លេខ​៥៖ KNOCK ទទួល​បាន​ប្រាក់​រង្វាន់​ ៦ លានរៀល​
- លេខ​៦៖ ROSE ទទួល​បាន​ប្រាក់​រង្វាន់​ ៥ លាន និង ៥ សែនរៀល​
- លេខ​៧៖ FAKE LOUD4 ទទួល​បាន​ប្រាក់​រង្វាន់​ ៥ លាន​ រៀល​
- លេខ​៨៖ PRIMEទទួល​បាន​ប្រាក់​រង្វាន់​ ៤ លាន និង ៥ សែន រៀល​
- លេខ​៩៖ ASTROទទួល​បាន​ប្រាក់​រង្វាន់​ ៤ លាន​រៀល​
- លេខ​១០៖ SIMPLE ទទួល​បាន​ប្រាក់​រង្វាន់​ ៣ លាន និង ៥ សែនរៀល​
- លេខ​១១៖ Dragon ទទួល​បាន​ប្រាក់​រង្វាន់​ ៣ លាន​រៀល​
- លេខ​១២៖ CAT ទទួល​បាន​ប្រាក់​រង្វាន់​ ២ លាន និង​ ៥ សែនរៀល​
- លេខ​១៣៖ Legends ទទួល​បាន​ប្រាក់​រង្វាន់​ ២ លាន​រៀល​
- លេខ​១៤៖ Becareful ទទួល​បាន​ប្រាក់​រង្វាន់​ ១ លាន​រៀល
- ​លេខ​១៥៖ Khmer Heart ទទួល​បាន​ប្រាក់​រង្វាន់​ ១ លានរៀល​


អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖