+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាករ-ការិនី ១៥០រូប ចូលរួមព្រឹត្តិការណ៍កង់ភ្នំជុំទី២ខៅខេត្តកែប 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 209

កីឡាករ-ការិនី១៥០រូបមកពីក្លិបប្រណាំងកង់អាំជីពនានានៅកម្ពុជា នៅដើមសប្តាហ៍នេះ បានចូលរួមក្នុងការប្រកួតកីឡាប្រណាំងកង់ភ្នំ ឬ Cambodian Mountain Bike Series ជុំទី២ នាទឹកដី នៃខេត្តកែប ។


ប្រធានរៀបចំការប្រកួត លោក Pierre Yves Catry បានអះអាងថា ចំនួនអ្នកចូលរួមនៅជុំទី២នេះ ពុំមានការកើនឡើងទេ បើធៀបនឹងការប្រកួតនៅជុំទី១ នាទឹកដីព្រែកលៀប។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺ អត្តពលិកទោចក្រយាន្តកម្ពុជា កើនបច្ចេកទេសច្រើនជាងមុន ដ្បិតទីតាំងប្រកួតប្រជែងនាទឹកដីមាត់មុទ្រមួយនេះ ប្រកបដោយឧសបសគ្គដែលជួយជំរុញសមត្ថភាពបន្ថែមដល់អត្តពលិកកម្ពុជា។

Pierre Yves Catry រៀបរាប់  ៖ ការប្រកួតជមទី២ នៅកែបឆ្នាំនេះ កីឡាករ ការិនីដែលចូលរួម មានប្រចំនួន១៥០រួប។ ចំនួននេះ អត់កើនឡើងទេ បើធៀបនឹងការប្រកួតនៅភ្នំពេញកាលជុំទី១។ ខ្ញុំគិតថា ការប្រកួតលើកនេះ យើងទទួលបានជោគជ័យមែនទែន ព្រឡកីឡាករយើងធ្វើបានល្អបើទោះបីជាការប្រកួតមានលក្ខណៈលំបាក ផ្លូវសំបូរដោយឧបសគ្គក្តី។

ជាមួយគ្នានេះដែរ អគ្គលេខាធិការសហព័ន្ធខ្មែរទោចក្រយាន្ត លោកឧកញ៉ា វង្ស ខាន់ពៅ បានចាត់ទុកព្រឹត្តិការណ៍នេះ ជាឱកាសល្អមួយសម្រាប់វិស័យទោចក្រយាន្តនៅកម្ពុជា ក្នុងការសម្លឹងរកធនធានឆ្នើមមកបណ្តុះបណ្តាលបន្ថែមដើម្បីត្រៀមស៊ីហ្គេម២០២៣ក៏ដូចជាការប្រកួតធំៗនាននៅលើឆាកអន្តរជាតិផងដែរ។


គួរបញ្ជាក់ថា គិតត្រឹមពាក់កណ្តាលខែមិថុនានេះ ព្រឹត្តិការណ៍កង់ភ្នំ Cambodian Mountain Bike Series ២០១៩ ប្រកួបាន២ទីលានរួចមកហើយ ក្នុងនោះគឺទីលានព្រែកលៀប និងខេត្តកែប ដោយឡែក៣ទីលានទៀត នឹងផ្តើមពីខែសីហាតទៅរួមមាន៖ ទីលានភ្នំជៀលខេត្តកំពង់ស្ពឺ ទីលានភ្នំប្រសិទ្ធិខេត្តកណ្តាល ទីលានភ្នំគិរីរម្យខេត្តកំពង់ស្ពឺ៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖