+855 16 757 168     samnob@keiladaily.com
KD Logo

ឯកឧត្តម ប៉ាន សូរស័ក្ដិ ក្លាយជាប្រធានសហព័ន្ធកីឡាទោចក្រយាន 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 148

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ត្រូវបានជ្រើសតាំងជាប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជាសម្រាប់អាណត្តិថ្មី ២០១៨/២០២២ ក្នុងឱកាសមហាសន្និបាតនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន ប្រធាន NOCC។


ប្រមុខដឹកនាំថ្មីរូបនេះបានប្ដេជ្ញាអភិវឌ្ឍឲ្យកាន់តែរីកចម្រើនឆ្ពោះទៅដណ្ដើមជ័យជម្នះក្នុងព្រឹត្តិការណ៍នានាជាពិសេស SEA Games នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម ប៉ាន់ សូរស័ក្ដិ ក៏បានថ្លែងក្នុងមហាសន្និបាតបែបនេះ ៖«វិស័យកីឡាប្រណាំងកង់បច្ចុប្បន្ន គឺត្រូវការកម្រិតអាជីព និងជំនាញខ្ពស់ណាស់ គឺមិនត្រឹមតែកីឡាករ កីឡាការិនី មានសមត្ថភាពខ្ពស់ទេ សូម្បីកង់ប្រណាំង ក៏ត្រូវតែ ផលិត និងបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ ទើបអាចដណ្តើមយកជ័យជម្នះ នៅក្នុងការប្រកួតបាន។ កាលណាកង់កាន់តែទំនើប និងកាន់តែងាយស្រួល តម្លៃរបស់វាក៏កាន់តែថ្លៃផងដែរ»។


គួរដឹងដែរថា ក្នុងអាណត្តិថ្មីនេះសមាសភាពដឹកនាំមានដូចខាងក្រោម ៖


អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖