+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាសូហ្វតិន្នីស នៃអង្គភាពកីឡានគរបាលជាតិកម្ពុជា ទទួលបានប្រាក់រង្វាន់ជាង ២០០ លានរៀល

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 192


ព្រឹកថ្ងៃទី ២៨ មិថុនា ២០១៩ នាមជ្ឈមណ្ឌល ជាតិហ្វឹកហ្វឹនកីឡា ក្រោម អធិបតីភាព ឯកឧត្ដម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមពិធីប្រគល់ ប្រាក់រង្វាន់លើកទឹកចិត្តដល់ក្រុមកីឡាករ-កីឡាការិនី ចំនួន៣ប្រភេទកីឡា ពោលគឺ សូហ្វតិន្នីស ប៉េតង់ និង កីឡាតុងហ្គីលម៉ូដូ ដែលទទួលមេដាយមាស ប្រាក់ និងសំរិទ្ធពីការប្រកួត លើកឆាកអន្តរជាតិ កាលពីឆ្នាំ ២០១៨ ដែលប្រាក់រង្វាន់សរុបចំនួន៤៧១,១០០,០០០រៀល។




ក្នុងនោះកីឡាសូហ្វតិន្នីស នៃអង្គភាពនគរបាលជាតិកម្ពុជា ដែលចូលរួមប្រកួតប្រជែង ព្រឹត្តិការណ៍ជ្រើសរើសជើងឯកពិភពលោកលើកទី៣ ឆ្នាំ២០១៨ នៅប្រទេសកូរ៉េ ដោយដណ្ដើមបានមេដាយ សំរិទ្ធ២គ្រឿង ទទួលបានប្រាក់រង្វាន់សរុប ៥៧,២០០,០០០ រៀល និងចូលរួមប្រជែងការប្រកួតជ្រើសរើសជើងឯកអាស៊ីអគ្នេយ៍ នៅប្រទេសហ្វីលីពិន ឆ្នាំ២០១៨ ដណ្ដើមមេដាយបាន២៤គ្រឿង មាស៤គ្រឿង ប្រាក់១៣គ្រឿង និងសំរិទ្ធ៧គ្រឿង បានប្រាក់រង្វាន់សរុប ២១៧,៩០០,០០០ រៀល៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖