+855 16 757 168     samnob@keiladaily.com
KD Logo

ព្រឹកនេះ ក្រុមបាល់ទះជម្រើសជាតិ និងក្រុមថ្នាលចេញទៅហាត់នៅចិន២ខែត្រៀមស៊ីហ្គេម

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 82

ក្រុមបាល់ទះជម្រើសជាតិកម្ពុជានៅព្រឹកថ្ងៃចន្ទ ទី០១ ខែកក្កដា នេះបានធ្វើដំណើរទៅកាន់ខេត្ត Fuxin ប្រទេសចិន ដើម្បីចំណាយពេលហ្វឹកហាត់រយៈពេល២ខែត្រៀមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ នៅហ្វីលីពីន ចុងឆ្នាំ២០១៩។


ក្នុងដំណើរទៅបោះជំរុំហ្វឹកហាត់នៅប្រទេសចិនរយៈពេលវែងទាំងឈុតធំនិងយុវជនថ្នាល គ្រូជំនួយក្រុមបាល់ទះជម្រើសជាតិ លោក សាន សុក្រិត យល់ឃើញថាមានសារៈសំខាន់ខ្លាំង ដ្បិតកីឡាករអាចកែប្រែកំហុសឆ្កងមួយចំនួន បានហ្វឹកហាត់ជាមួយសំភារៈទំនើបៗ ស្រូបយកបច្ចេកទេសថ្មីៗពីប្រទេសដែលមានសក្តានុពលលើវិស័យបាល់ទះក្នុងទ្វីបអាស៊ី បង្កើននូវទំនុកចិត្តក្នុងការប្រកួត និង អាចសម្របការលេងក្នុងអាកាសធាតុត្រជាក់ពេលប្រកួត។


គ្រូបង្វឹកក្លិបបាល់ទះវិសាខារូបនេះបន្ថែមថា ការចេញទៅចិនអំឡុងខែកក្កដាដល់ខែកញ្ញានេះ ក្រុមខ្លួនរំពឹងអាចប្រកួតជាមួយក្លិបធំៗរបស់ចិនច្រើន ដ្បិតជាពេលវេលាដែលលីគបាល់ទះចិនសម្រាក ហើយអាចមើលការលេង និង ការហ្វឹកហាត់របស់ក្រុមរបស់ចិនផងដែរ៕

អត្ថបទ ៖ អេដមីនកណ្ដូប
រូបភាព ៖ San Socret

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖