+855 16 757 168     samnob@keiladaily.com
KD Logo

សូហ្វតេន្នីស រំពឹង៣ប្រកួតធំៗនៅក្រៅជម្រុញឱកាសយកមេដាយស៊ីហ្គេមនៅហ្វីលីពីន 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 192

អនុប្រធានទី១សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា ឯកឧត្តម ជា ប៊ុនហេង បានអះអាងថា គិតត្រឹមចុងខែមិថុនានេះ សូហ្វតេន្នីសកម្ពុជានៅសល់ការប្រកួតក្រៅស្រុកប្រមាណជា៣ព្រឹត្តិការណ៍ធំៗទៀត មុនស៊ីហ្គេម២០១៩ នៅហ្វីលីពីនមកដល់។ ៣ព្រឹត្តិការណ៍ធំៗនេះ ត្រូវបានរំពឹងថា នឹងក្លាយជាកម្លាំងចលករជំរុញសមត្ថភាពអត្តពលិកសូហ្វតេន្នូសកម្ពុជា ឈានទៅប្រជែងយកមេដាយស៊ីហ្គេម២០១៩ នៅហ្វីលីពីន។


ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យនៅស៊ីហ្គេម២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ពិតជាពុំអាចខ្វះបានពីការជួយជ្រោមជ្រែងរបស់សម្តេចក្រឡាហោម ស ខេង ដែលជាប្រធានសហព័ន្ធ ។ ការទំនុកបំរ៉ុងរបស់សម្តេច បានក្លាយជាកម្លាំងរុញច្រានដ៏មោះមុតមួយ សម្រាប់អត្តពលិកកម្ពុជា ឈានទៅប្រជែងមេដាយពីការប្រកួតព្រឹត្តិការណ៍នេះ ដើម្បីមុខមាត់កម្ពុជា។ នេះបើការអះអាង ពី ឯកឧត្តម ជា ប៊ុនហេង។


គួរបញ្ជាក់ថា ព្រឹត្តិការណ៍៣ធំៗ ដែលកម្ពុជា នឹងត្រៀមនៅមុនស៊ីហ្គេម ២០១៩ រួមមាន៖ ជើងឯកពិភពលោកនៅចិន ជើងឯកយុវជនអាស៊ីនៅថៃ និងជើងឯកសាកលវិទ្យាល័យអាស៊ីនៅកូរ៉េ៕


អត្ថបទ ៖ រ៉ាយ៉ាម៉ាវីន


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖