+855 16 757 168     samnob@keiladaily.com
KD Logo

តារាបាល់បោះ Kevin Durant ចុះកុងត្រានៅក្លិបថ្មី៤ឆ្នាំបានចំណូល១៦៤លានដុល្លារ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 457

ជើងឯក NBA ២សម័យ កីឡាករ Kevin Durant ត្រៀមចុះកិច្ចសន្យាជាមួយក្លិបថ្មី Brooklyn Nets ឆាប់ៗនេះ បន្ទាប់ពីចំណាយពេល៣រដូវកាលជាមួយក្លិប Golden State Warriors។

កីឡាករជនជាតិអាមេរិកវ័យ៣០ឆ្នាំរូបនេះនឹងចូលរួម Brooklyn Nets ដោយគ្មានតម្លៃផ្ទេរ នៅពេលកិច្ចសន្យារបស់គេជាមួយ Warriors អស់សុពលភាពនៅថ្ងៃទី៦ខែកក្កដាឆ្នាំ២០១៩។

កិច្ចសន្យាជាមួយ Brooklyn Nets មានរយៈពេល៤ឆ្នាំដែលមានតម្លៃ១៦៤លានដុល្លារ។

សូមរំឭកថា Durant បានឈ្នះជើងឯក NBA ២ដងជាប់គ្នាជាមួយ Warriors ក្នុងឆ្នាំ២០១៧និង២០១៨៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖