+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាការិនីជប៉ុនលំដាប់ទី២ពិភពលោក Osaka ធ្លាក់ពី Wimbledon ត្រឹមជុំទី១

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 111

កីឡាការិនីវាយកូនបាល់លំដាប់ទី២ពិភពលោក Naomi Osaka បានធ្លាក់ចេញពីព្រឹត្តិការណ៍ Wimbledon ក្នុងជុំទី១ ក្រោយចាញ់កីឡាការិនីកាហ្សាក់ស្ថានលំដាប់ទី២៨ពិភពលោក Yulia Putintseva ៦-៧, ២-៦។

Osaka ដែលជាជើងឯក US Open 2018 និង Australian Open 2019 បានធ្លាក់ចុះគុណផលយ៉ាងខ្លាំងក្នុងពេលប៉ុន្មានខែចុងក្រោយនេះ និងមានភាពយ៉ាប់យ៉ឺនក្នុងការប្រកួតនៅ Centre Court។

កីឡាការិនីវ័យ២១ឆ្នាំខាងលើបានប្រាប់អ្នកសារព័ត៌មានថានាងមានអារម្មណ៍ចង់យំនៅក្រោយបរាជ័យនោះ៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖