កីឡាករប្រដាល់សកលជនជាតិរុស្ស៊ី Maxim Dadashev បានបាត់បង់ជីវិតក្នុងវ័យ២៨ឆ្នាំ បន្ទាប់ពីរងរបួសក្នុងការប្រកួតទល់នឹងកីឡាករ Subriel Matias ក្នុងទម្ងន់ light-welterweight (៦៣.៥ គក) ក្នុងស្ថាប័ន IBF។
Dadashev ត្រូវបានរាយការណ៍ថាមិនអាចដើរទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់បានឡើយក្រោយការប្រកួតដែលត្រូវបានគ្រូបង្ហាត់ Buddy McGirt បោះកន្សែងសុំចុះចាញ់ក្នុងទឹកទី១១កាលពីថ្ងៃសុក្រកន្លងទៅ។
គេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាមួយឈាមដក់ក្នុងខួរក្បាលនិងទទួលការវះកាត់ភ្លាមៗ តែបរាជ័យក្នុងការសង្គ្រោះ។
សហព័ន្ធកីឡាប្រដាល់រុស្ស៊ីបាននិយាយថាពួកគេបានបើកការស៊ើបអង្កេតមួយចំពោះករណីនេះ៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖