+855 16 757 168     samnob@keiladaily.com
KD Logo

ប្រធានសហព័ន្ធ ប៊ូលនិងប៉េតង់ពិភព​លោកជួប​រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 163

រសៀលថ្ងៃទី២៤ កក្កដា ប្រធានសហព័ន្ធ កីឡាប៊ូល និងប៉េតង់អន្តរជាតិ លោក Claude AZEMA បានចូលជួបសំណេះសំណាល និងសំដែងការគួរសម ជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន នៅ ទីស្តីការក្រសួងផ្ទាល់។


គោលដៅសំខាន់នៃជំនួបរវាងប្រមុខប៉េតង់អន្តរជាតិ និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើឡើងក្នុងគោលដៅ ដើម្បីជជែកពិភាគ្សា ពីផែនការសំខាន់ៗ ពាក់ព័ន្ធនឹងគម្រោងរៀបចំព្រឹត្តិការណ៍ ប៉េតង់ពិភពលោកនៅកម្ពុជា។

ក្រៅពីជំនួបជាមួយឯកត្តម ហង់ជួន ណារ៉ុន លោក Claude AZEMA ក៏នឹងបន្តជួបជាមួយប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ឯកឧត្តម ស សុខា មុននឹងធ្វើសន្និសិទសារព៍មានមួយផងដែរស្តីពីការរៀបចំព្រឹត្តិការណ៍នេះនៅ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។


គួរបញ្ជាក់ថានេះជាលើកទី៣ហើយដែលប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ លោក Claude AZEMA បានធ្វើទស្សនៈកិចចផ្លូវការមកកាន់កម្ពុជា។ បើតាមគម្រោងប្រធានសហព័ន្ធ កីឡាប៊ូល និងប៉េតង់អន្តរជាតិជនជាត់បារាំងរូបនេះ នឹងមកកម្ពុជាម្តងទៀត នាអំឡុងខែវិច្ឆិកា ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រម មុនការប្រកួតជើងឯកពិភពលោកចូលមកដល់៕

អត្ថបទ ៖ រ៉ាយ៉ាម៉ាវីន
រូបភាព ៖ អគ្គនាយកដ្ឋានកីឡា

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖