+855 16 757 168     samnob@keiladaily.com
KD Logo

ប្រធានប៉េតង់ពិភពលោករំពឹងកម្ពុជាកាន់តែល្បីឈ្មោះពេលធ្វើម្ចាស់ផ្ទះ World Petanque

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 92

អត្តពលិកមានសក្តានុពលលើឆាកអន្តរជាតិកន្លងមក បានក្លាយជាដើមចម ដ៏សំខាន់មួយ ដែលជម្រុញឱ្យសហព័ន្ធកីឡាប៊ូលនិងប៉េតង់អន្តរជាតិ សម្រេចផ្តល់សិទ្ធដល់កម្ពុជាធ្វើជាម្ចាស់ផ្ទះជើងឯកប៉េតង់ពិភពលោកឆ្នាំ២០១៩នេះ។


ក្នុងសន្និសិទសារព៍ត័មាន ស្តីពីការរៀបចំជើងឯកពិភពលោក ប្រធានហសព័ន្ធកីឡាប៊ូលនិងប៉េតង់អន្តរជាតិ លោក Cluade Azema បានបង្ហាញក្តីជឿជាក់ថា កម្ពុជានឹងអាចរ៉ាប់ការងាររៀបចំនេះបានល្អប្រសើរ ដ្បិតមន្ត្រីរបស់សហព័ន្ធប៊ូល និងប៉េតង់កម្ពុជា សុទ្ធធ្លាប់តែមានបទពិសោធន៍ល្អពីក្រៅប្រទរសកន្លងមក។

លោក Claude រៀបរាប់ ៖ ដោយសារតែខ្ញុំឃើញកម្ពុជា មានមានសក្តានុពលលើប្រភេទ កីឡាប៉េតង់ ក្នុងនោះកីឡាករមានកម្រិតខ្ពស់ នៅលើឆាកអន្តរជាតិ ។ ជាពិសេស កីឡាករ ការិនីរបស់កម្ពុជា ធ្លាប់ឈ្នះជើងពិភពលោក ទាំងបុរស និងរានី ចឹងហើយទើបយើងស្រេចជ្រើសកម្ពុជា ឱ្យធ្វើជាម្ចាស់ផ្ទះការប្រកួទជើងឯកប៉េតងពិភពលោកនេះ។ ខ្ញុំគិតថាវាជាឱកាសមួយសម្រាប់កម្ពុជា ក្នុងការផ្សព្វផ្សាយពីសក្តានុពលនៃវិស័យកីឡារបស់ខ្លួននាឱកាសដែលខ្លួនរៀបចំការប្រកួតនេះ"។ 

ក្រៅពីផ្តល់សិទ្ធដល់កម្ពុជាធ្វើម្ចាស់ផ្ទះ ប្រធានប៉េតង់អន្តរជាតិ លោក Cluade Azema ក៏បានសន្យាជួយជ្រោមជ្រែងកម្ពជា លើការងារបច្ចេកទេសមួយចំនួនផងដែរ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ ដែលទើបមានវត្តមាននៅកម្ពុជាលើកដំបូងនេះកាន់តែរលូនប្រកបដោយស្តង់ដារអន្តរជាតិ។


គួរបញ្ជាក់ថានេះជាលើកទី៣ហើយដែលប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ លោក Claude AZEMA បានធ្វើទស្សនៈកិច្ចផ្លូវការមកកាន់កម្ពុជា។ បើតាមគម្រោងប្រធានសហព័ន្ធ កីឡាប៊ូល និងប៉េតង់អន្តរជាតិជនជាតិបារាំងរូបនេះ នឹងមកកម្ពុជាម្តងទៀត នាអំឡុងខែវិច្ឆិកា ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រម មុនការប្រកួតជើងឯកពិភពលោកចូលមកដល់៕

អត្ថបទ ៖ ម៉ាវីន
រូបភាព ៖ អគ្គនាយកដ្ឋានកីឡា

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖