+855 16 757 168     samnob@keiladaily.com
KD Logo

សូហ្វតេន្នីស ចាត់ទុក World Champion នៅចិន ជាឱកាស្ទង់បច្ចេកទេសចុងក្រោយមុនទៅស៊ីហ្គេម 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 118

អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា លោក ជា សែនវិស្សុត បានអះអាងថា គិតមកទល់ពេលនេះសូហ្វតេន្នីសកម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រជែងស៊ីហ្គេម នៅហ្វីលីពីន។

មន្ត្រីជាន់ខ្ពស់សហព័ន្ធរូបនេះបានចាត់ទុកការចេញទៅប្រជែងជើងឯកពិភពលលោកនៅឯសាធារណៈរដ្ឋប្រជាមានិតចិន ថាជាឱកាសល្អមួយចុងក្រោយសម្រាប់អត្តពលិកសូហ្វតេន្នីសកម្ពុជាវាស់ស្ទង់កម្រិតបច្ចេកទេសមុនអា ចកំណត់ជោគវាសនានៅស៊ីហ្គេមដែលខ្លួនទើបបានបង្ហាញវត្តមានលើកដំបូង។


លោក ជា សែនវិស្សុត បានគូសបញ្ជាក់បែបនេះ ៖"ទៅកូរ៉េនៅឆ្នាំហ្នឹងវាគ្រាន់តែឆ្លុះបញ្ចាំងពីសមត្ថភាពដើម្បីត្រៀមព្រឹត្តិការណ៍ធំ World Champions សម្រាប់អាស៊ី វាមានប្រទេសច្រើន។ អាចច្រើនជាង៣០ឆ្នាំ គេធ្វើ៤ឆ្នាំម្ដង។ សម្រាប់ស៊ីហ្គេមឆ្នាំហ្នឹងយើងអាចរំពឹងថា ប្រសិនបើកីឡាករទាំង៦នាក់ចេញទៅប្រកួតមានលទ្ធផលល្អ អ៊ីចឹងនៅស៊ីហ្គេម យើងសង្ឃឹមច្រើនដណ្ដើមមេដាយមាស"។ 

ក្នុងដំណើឆ្ពោះទៅស៊ីសហ្គេម២០១៩នៅហ្វីលីពីន សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា បានត្រៀមយុវជនពេញសមត្ថភាពប្រមាណ៦រូប។ យុវជនទាំងនោះ ក៏នឹងត្រៀមចេញទៅចូលរួការប្រកួតអន្តរជាតិនានា ដូចជា៖ ជើង ឯកយុវជនអាស៊ីនៅថៃ ជើងឯកសាកលវិទ្យាល័យអាស៊ីនៅកូរ៉េ ជើងឯកអាស៊ាននៅហ្វីលីពីន និងជើងឯកពិភពលោកនៅចិន ដែលជាព្រឹត្តិការណ៍ធំចុងក្រោយជាដើម។


លោក ជា សែនវិស្សុត

គួរបញ្ជាក់ថា យុវជនជម្រើសជាតិទាំង៦រូបដែលសហព័ន្ធដាក់ក្តីរំពឹងយកមេដាយស៊ីហ្គេមលើកទី២១ ឆ្នាំ២០១៩នៅហ្វីលីពីន រួមមនា៖ កីឡាករ អន សម្បត្តិ, សាយ សុចិត្រា, ឌឹម សំសម្បត្តិ, កាន់ សោភ័ណ្ឌ, ចន ម៉ាដា និងកីឡាករ សំ កាប៊ីន ៕ 


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖